(ហូជីមិញ, វៀតណាម)៖ ក្នុងដំណើរអញ្ជើញចូលរួមអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម នៅរសៀលថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយមេដឹកនាំកំពូលៗរបស់វៀតណាមជាបន្តបន្ទាប់។
មេដឹកនាំកំពូលរបស់វៀតណាម ដែលសម្តេចតេជោ បានជួបនោះរួមមាន៖ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម, លោក តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម, លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោក តូ ឡឹម, នៅព្រឹកថ្ងៃអង្គារ ទី២៩ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់របស់កម្ពុជា អញ្ជើញទៅប្រទេសវៀតណាម ដើម្បីចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃការបង្រួបបង្រួមប្រទេសវៀតណាម ដែលរៀបចំធ្វើឡើងនៅទីក្រុងហូជីមិញ៕