អភិបាលស្រុកពញាឮ និងប្រធានមន្ទីររ៉ែ ចាត់ឲ្យមន្រ្តីចុះពិនិត្យមើលអាជីវកម្មកាយរណ្ដៅដីមួយកន្លែងនៅ ឃុំឃ្វាំង សង្ស័យមិនមានច្បាប់ត្រឹមត្រូវ

Posted By: RoogRog Robot | 04-Mar-2025 14:57:30

2025-03-04 02:55pm

(កណ្ដាល)៖ ក្រោយទទួលបានសេចក្ដីរាយការណ៍ជុំវិញអាជីវកម្មកាយរណ្ដៅដីមួយកន្លែងស្ថិតនៅភូមិស្រែអំពិល ឃុំឃ្វាំង ស្រុកពញាឮ ដែលជីកមានទំហំលើសពីការស្នើសុំត្រឹមថ្នាក់ស្រុក រួចមក, លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ និងលោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានថ្លែងបញ្ជាក់នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះថា លោកនឹងចាត់ក្រុមការងារចុះពិនិត្យមើលករណីនេះ។

សេចក្ដីរាយការណ៍ពីមន្រ្តីមូលដ្ឋាន បានឲ្យដឹងថា អ្នកធ្វើអាជីវកម្មមានឈ្មោះ អ៉ីវ ស្រីនាង ដោយបានដាក់ពាក្យស្នើទៅកាន់សាលាស្រុកពញាឮ តែពុំមានបញ្ជាក់ទំហំនោះឡើយ ដូច្នេះការជីកនេះគឺលើសពីការកំណត់របស់ខេត្ត និង ក្រសួងហើយ។ ការជីកទំហំចាប់ពី១ម៉ឺនម៉ែត្រការ៉េ (១ហិកតា) ចាំបាច់ស្នើសុំដល់ថ្នាក់ខេត្ត ប៉ុន្តែអាជីវកម្មនេះអាចថា ជីកលើសទំហំរហូតដល់ជិត៣ហិកតា ខណៈដែលខ្លួនបានស្នើសុំត្រឹមថ្នាក់ស្រុកប៉ុណ្ណោះ។

សេចក្ដីរាយការណ៍ឲ្យដឹងទៀតថា សម្រាប់អាជីវកម្មកាយដីនេះ ក្រុមដឹកអាចម៍ដីចេញពីរណ្ដៅដីទៀតសោត គ្មានគោរពតាមបទដ្ឋានបច្ចេកទេសឡើយ ហើយផ្លូវក្នុងភូមិអាចទទួលរងផលប៉ះពាល់ខូចខាតនាពេលខាងមុខមិនឡើយ ព្រោះឡានធ្ងន់ ហើយដឹកហុយទ្រលោមពិបាកដកដង្ហើម ដែលនាំឲ្យប៉ះពាល់ផ្លូវដង្ហើមពលរដ្ឋទៀតផង។

ឆ្លើយតបនឹងករណីនេះ លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ នឹងចាត់ឲ្យមន្រ្តីចុះពិនិត្យមើលជាក់ស្តែង ដើម្បីមានវិធានការបន្តទៀត៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...