រដ្ឋមន្ត្រីក្រសួងសុខាភិបាល បើកសន្និបាតបូកសរុបសមិទ្ធផលសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ត

Posted By: RoogRog Robot | 03-Mar-2025 16:00:06

2025-03-03 03:53pm

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានរៀបចំ​ <<សន្និបាតលើកទី៤៤ បូកសរុបសមិទ្ធផលសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ និងឆ្នាំបន្ត>> ដែលធ្វើឡើងក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចុកោណ-ដំណាក់កាលទី១ ដោយបន្តរក្សាគង់វង្សនូវសន្តិភាព ដែលមានគុណតម្លៃជាសកល ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការសម្រេចបាននូវវឌ្ឍនភាពថ្មី ក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំងវឌ្ឍនភាពនៃវិស័យសុខាភិបាលឆ្នាំ២០២៤ ជាពិសេស ការបន្តកែលម្អសុខភាព និងសុខុមាលភាពប្រជាជនឱ្យកាន់តែប្រសើរឡើងជាលំដាប់ ដែលជាកត្តាសារវន្តរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។

នៅក្នុងឆ្នាំ២០២៤ ក្នុងការបំរើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ រួមមាន៖ សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការ ព្យាបាលថែទាំ ដែលគុណភាពត្រូវបានកែលម្អជាប្រចាំ និងអន្តរាគមន៍សុខភាពសាធារណៈសារវន្ត តាមរយៈ កម្មវិធីលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ កម្មវិធីបង្ការ និងគ្រប់គ្រងជំងឺឆ្លង រួមទាំងប្រព័ន្ធសន្តិសុខសុខភាព និងកម្មវិធីជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត។ រីឯ កម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល ដែលផ្តោតជាចម្បងលើការអភិវឌ្ឍស្ថាប័ននិងអភិបាលកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការផ្គត់ផ្គង់ឱសថ បរិក្ខារ ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក៏ត្រូវបានកត់សម្គាល់ដោយវឌ្ឍនភាពផងដែរ។

លោកសាស្ដ្រាចារ្យបានថ្លែងបន្ដថា <<ក្នុងន័យនេះ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ រដ្ឋបាលរាជធានី ខេត្ត ដែលបានខិតខំអនុវត្តការងារ តាមតួនាទី និងភារៈកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចំពោះក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមវិភាគទានដ៏សំខាន់ ក្នុងការបំរើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍវិស័យសុខាភិបាល>>។

ជាមួយវឌ្ឍនភាព ដែលវិស័យសុខាភិបាលសម្រេចបាននាពេលបច្ចុប្បន្ន នៅមានកិច្ចការសំខាន់ៗជាច្រើនទៀត ដែលអង្គភាពសុខាភិបាល គ្រប់លំដាប់ថ្នាក់ នឹងបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធភាព ដើម្បីលើកកម្ពស់ការបំរើសេវាថែទាំសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈជាសារវ័ន្តជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរជាងឆ្នាំ២០២៤ ជាពិសេស ការបង្កើនសមិទ្ធកម្មប្រព័ន្ធសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ទាក់ទងសុខភាព រួមទាំងបន្តពង្រឹងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥។

នៅក្នុងបរិការណ៍នេះ ការជួបជុំគ្នានៅក្នុងរយៈពេល ២ថ្ងៃនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ការពិភាក្សា ដែលនឹងផ្តល់អត្ថប្រយោជន៍ជាសារវន្ត ដល់ការបន្តដំណើរទៅមុខ ដោយភាពស្វាហាប់ ក្នុងចក្ខុវិស័យ រួម ស្របតាមទស្សនទាន មួយចំនួន ដូចតទៅ៖

ទី១៖ សមិទ្ធផលវិស័យសុខាភិបាលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ត បង្ហាញពីទិដ្ឋភាពគ្រប់ជ្រុងជ្រោយនៃកិច្ចការជាច្រើនក្នុងវិស័យសុខាភិបាល ដែលក្រសួងសុខាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងតួអង្គពាក់ព័ន្ធទាំងឡាយបាននិងកំពុងអនុវត្ត និងបន្តអនុវត្ត។ កិច្ចការទាំងអស់នោះ ឆ្លុះបញ្ចាំងពីការតាំងចិត្ត និងការខិតខំប្រឹងប្រែងរបស់យើង ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដោយផ្អែកលើគុណតម្លៃសមធម៌ ក្នុងការទទួលបានថែទាំសុខភាពដែលមានគុណភាព និងក្នុងហិរញ្ញប្បទានសុខាភិបាល ស្របតាមអាទិភាពនៃការអភិវឌ្ឍមូលធនមនុស្ស និងកម្មវិធីគោលនយាបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល។






































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...