ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងជនជាតិចិន៣នាក់ នៅក្រុមហ៊ុន ហ្គ្រីន អាយ លែន នៅក្នុងស្រុកអូរគ្រៀងសែនជ័យ បានប្រើប្រាស់កាំភ្លើងដើ បាញ់សត្វគោក្របីប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ

Posted By: RoogRog Robot | 03-Mar-2025 22:39:24

2025-03-03 10:35pm

(ក្រចេះ)៖ អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធទៅនឹងករណី <<ពលរដ្ឋចោទថាជនជាតិចិន៣នាក់ នៅក្រុមហ៊ុនចិន ហ្គ្រីន អាយ លែន នៅក្នុងស្រុកអូរគ្រៀងសែនជ័យ បានប្រើប្រាស់កាំភ្លើងដើរបាញ់សត្វគោក្របីប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ ដោយសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ>>។

អ្នកនាំពាក្យ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានឈ្មោះ ស៊ុន លាង បានទៅដល់កន្លែងកើតហេតុ និងប្តឹងរាយការណ៍មកសមត្ថកិច្ចជំនាញពាក់ព័ន្ធទៅនឹងករណី មានជនជាតិចិនចំនួន ០៣នាក់ បានជិះរថយន្តពណ៌ស និងបានបាញ់សត្វគោ របស់គាត់បណ្តាលឲ្យងាប់ ០១ក្បាល នៅចំណុចក្រុមហ៊ុន ភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ។

ក្រោយពេលទទួលបានបណ្ដឹងសមត្ថកិច្ចជំនាញបានធ្វើការចុះស្រាវជ្រាវដល់កន្លែង កើតហេតុ និងបានរកឃើញថាពិតជាមានសត្វគោ ០១ក្បាលងាប់ នៅចំណុចក្នុងក្រុមហ៊ុន និងរកឃើញមាន ស្នាមបាញ់ នៅលើសត្វគោប្រាកដមែន។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត បាននឹងកំពុងស្រាវជ្រាវ និងបន្តនីតិវិធី៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...