អភិបាលរងស្រុកស្ទោង នាំយកអំណោយលោក ហ៊ុន ម៉ានី ចែកជូនពលរដ្ឋងាយរកហានិភ័យ៥គ្រួសារ នៅឃុំកំពង់ចិនត្បូង

Posted By: RoogRog Robot | 03-Mar-2025 22:45:41

2025-03-03 10:41pm

(កំពង់ធំ)៖ លោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោងនិងជាអនុប្រធាន ស.ស.យ.ក ស្រុក តំណាងលោក សាយ គឹមឡម ប្រធាន ស.ស.យ.ក ស្រុកស្ទោង និងសហការីព្រមទាំងអាជ្ញាធរឃុំកំពង់ចិនត្បូង បានអញ្ជើញសំណាល សួរសុខទុក្ខ និងនាំយកអំណោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងងាយរងហានិភ័យ៥គ្រួសារ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។

លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ដែលជានិច្ចជាកាលក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា លោកតែងតែគិតគូរយកចិត្តទុកដាក់ ដល់សុខទុក្ខសុខុមាលភាពពុកម៉ែបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាពិសេសបងប្អូនដែលមានជីវភាពខ្វះខាតនិងងាយរកហានិភ័យគ្រប់ៗគ្នានិងគ្រប់ពេលវេលា។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ហ៊ុន ម៉ានី និងសហការីក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានដែលតែងគិតគូរយកចិត្តទុកដាក់ ក្នុងការធ្វើកិច្ចការមនុស្សធម៌ក៏ដូចជាជួយសង្គ្រោះនិងចែកស្បៀងសង្គ្រោះបឋមផ្សេងៗជូនដល់ប្រជាពលរដ្ឋដែលងាយរកហានិភ័យ ឬជួបគាត់ឧប្បទ្ទវហេតុផ្សេងៗនៅក្នុងមូលដ្ឋានជាពិសេសនៅក្នុងស្រុកស្ទោងកន្លងមក។

លោកបានបង្ហាញអំពីការអភិវឌ្ឍក្នុងស្រុកស្ទោង ដែលកើតឡើងដោយសារសន្តិភាព និងការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសន្តិភាពទើបមានការអភិវឌ្ឍ។

គួរបញ្ជាក់ផងដែរថា គ្រួសារដែលមានជីវភាពខ្វះខាតទាំង៦ខាងលើ ក្នុង១គ្រួសារៗទទួលបាននូវអង្ករ១បេរ មី១កេសទឹកត្រី១យួរ ទឹកសុីអ៉ីវ១យួរ និងត្រីខ១យួរផងដែរ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...