ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ អ្នកដឹកនាំជំនាន់មុនរកបានដោយលំបាក នូវសុខសន្តិភាព ការបង្រួបបង្រួមជាតិ, អ្នកជំនាន់ក្រោយ មានកាតព្វកិច្ចបន្តថែរក្សាសន្តិភាព

Posted By: RoogRog Robot | 03-Mar-2025 15:53:50

2025-03-03 03:51pm

(តាកែវ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធសមិទ្ធផលនានាក្នុងវត្តអូរព័ទ្ធ នៅស្រុកបាទី ខេត្តតាកែវ ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានយកឱកាសនេះ រម្លឹកដល់សមិទ្ធផលនានា ដែលរកបានដោយលំបាក ក្រោមការលះបង់របស់អ្នកជំនាន់មុន។

ពិធីនាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងថា ភាពសម្បូរសប្បាយរបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន គឺជាសមិទ្ធផល នៃការលះបង់មិនអាចកាត់ថ្លៃបានរបស់វីរជនជំនាន់មុន ដែលបានលះបង់ សាច់ស្រស់ឈាមស្រស់ និងការប្រថុយប្រថានយកជីវិតធ្វើជាដើមទុន ក្នុងបុព្វហេតុសន្តិភាពដែលយើងមានសព្វថ្ងៃ។

លោកបានបន្ដទៀតថា ក្នុងដំណើរបន្តស្វែងរកសន្តិភាព បង្រួបបង្រួមជាតិ ឯកភាពជាតិ និងផ្សះផ្សាជាតិ បញ្ចប់សង្គ្រាមនៅកម្ពុជា គឺមិនអាចបំភ្លេចបាននូវការលះបង់ដ៏ធំធេង ក្នុងបុព្វហេតុជាតិមាតុភូមិរបស់អ្នកជំនាន់មុន ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បានឡើយ ដោយលោកបានដាក់ជីវិតធ្វើជាដើមទន់ក្នុងដំណើរសង្រ្គោះជីវិតប្រជាជនពីរបបប្រល័យពូសាសន៍ ពោលគឺសម្ដេចតេជោ គឺជាស្ថាបនិក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ រហូតនាំមកជូនជាតិ និងប្រជាជននូវសន្តិភាពនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ និងការអភិវឌ្ឍជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃ។

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានគូសរំលេចថា ពិតណាស់សមិទ្ធផលថ្ងៃនេះ គឺកើតចេញពីការដឹកនាំក្រោមបេសកកម្មធំៗចំនួន២ នៅក្នុងជីវិតរបស់សម្ដេចតេជោ គឺទី១៖ មិនឲ្យប្រជាពលរដ្ឋរងទុក្ខវេទនាដូចអតីតកាល និងទី២៖ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិឥតឈប់ឈរ៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...