តួកគី​ គ្រោងបញ្ជាក់ជាថ្មី អំពីបំណងធ្វេីជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពរុស្ស៉ី​-អ៊ុយក្រែន

Posted By: RoogRog Robot | 01-Mar-2025 11:31:57

2025-03-01 06:26pm

(អង់ការ៉ា)៖​ អ្នកការទូតម្នាក់​ បាននិយាយនៅថ្ងៃសៅរ៍នេះថា រដ្ឋមន្ត្រីការបរទេសតួកគី​ គ្រោងបញ្ជាក់ឡើងវិញនូវបំណងរបស់ទីក្រុងអង់ការ៉ា​ ក្នុងការធ្វេីជាម្ចាស់ផ្ទះនៃកិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន​ និងរុស្ស៊ី​ទៅកាន់បណ្តាមេដឹកនាំអឺរ៉ុប​ ក្នុងកិច្ចប្រជុំមួយនាទីក្រុងឡុងដ៍​ នាថ្ងៃអាទិត្យនេះ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១​ ខែមីនា​ ឆ្នាំ​ ២០២៥។

លោក Hakan Fidan នឹងប្រាប់ដល់បណ្តាមេដឹកនាំអឺរ៉ុប​ អំពីកិច្ចខិតខំប្រឹងប្រែងរបស់តួកគីក្នុងការស្វែងរកសន្តិភាពប្រកបដោយយុត្តិធម៌ និងយូរអង្វែង ហេីយក៏នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីក្រុងអង់ការ៉ា​ ចំពោះបូរណភាពទឹកដី និងអធិបតេយ្យរបស់អ៊ុយក្រែនផងដែរ។

លោក​ Fidan ក៏ត្រូវបានគេរំពឹងថានឹងបញ្ជាក់ឡេីងវិញថា​ តួកគីដែលធ្លាប់ទទួលរៀបចំកិច្ចចរចាដោយផ្ទាល់រវាងរុស្ស៉ី-អ៊ុយក្រែន​ កាលពីខែមីនា​ ឆ្នាំ​ ២០២​២​ បានត្រៀមខ្លួនជាស្រេចដើម្បីរៀបចំកិច្ចចរចាជាថ្មីនៅពេលខាងមុខ​ ហើយសង្កត់ធ្ងន់ថា​ ភាគីទាំងអស់ត្រូវតែផ្តោតលើសន្តិសុខ និងស្ថិរភាពយូរអង្វែងក្នុងតំបន់ ក៏ដូចជាវិបុលភាពសេដ្ឋកិច្ចក្នុងពេលចរចាគ្នា។

គួរបញ្ជាក់ថា​ តួកគី​ ដែលជាសមាជិកណាតូ​ ធ្លាប់ធ្វេីជាម្ចាស់ផ្ទះរៀបចំកិច្ចពិភាក្សាលេីកដំបូងរវាងភាគីនានា​ ប៉ុន្មានខែក្រោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីចាប់ផ្តេីមនៅអ៊ុយក្រែន​ ដោយការណោះសម្រេចបានកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ​ តាមសមុទ្រខ្មៅប្រកបដោយប្រសិទ្ធភាព៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...