ព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ ថ្លែងអំណរគុណសម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ដែលជួយកសាងការិយាល័យសាលាអនុគណស្រុកសំបូរ

Posted By: RoogRog Robot | 01-Mar-2025 20:51:02

2025-03-01 08:44pm

(ក្រចេះ)៖ ព្រះអង្គគ្រូ ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ព្រះរាជាគណៈកិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះអនុគណស្រុកសំបូរ​ ខេត្តក្រចេះ និងជាព្ព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជួយកសាងការិយាល័យសាលាអនុគណស្រុកសំបូរ តាមរយៈលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកស្រី ទុយ សិរីរតនៈ នេត្រភក្រ្តា។

ការកសាងនេះគឺដើម្បីឧត្តមប្រយោជន៍បម្រើកិច្ចការការងារព្រះពុទ្ធសាសនា ជាការិយាល័យរដ្ឋបាលសង្ឃស្រុកសំបូរ សាលប្រជុំមន្ត្រីសង្ឃ ព្រះចៅអធិការ ព្រះគ្រូសូត្រស្តាំ-ឆ្វេង លោកអាចារ្យ គណៈកម្មការវត្តទូទាំងស្រុកសំបូរ។ ដោយចំណាយថវិកាសរុប ៤៥.០០០ដុល្លារ។

នាឱកាសនោះដែរ ព្រះអង្គគ្រូ ព្រះសិរីសម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ក៏សូមចម្រើនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា បានជួបប្រសព្វនូវព្រះពុទ្ធពរទាំងឡាយ ៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...