លោក ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា ជូនសមាជិកបក្សនៅខេត្តតាកែវ

Posted By: RoogRog Robot | 01-Mar-2025 11:23:34

2025-03-01 11:16am

(តាកែវ)៖ លោក ជា វ៉ាន់ដេត សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តតាកែវ ព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា រដ្ឋសភា គណៈអភិបាលនៃគណៈអភិបាលខេត្ត ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានស្រុក ឃុំ-សង្កាត់ ចំណុះខេត្តតាកែវ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាប្រមាណ ៣៤០រូប នៅមន្ទីរគណបក្សខេត្តតាកែវ។

ក្នុងឱកាសនោះ លោកបានជម្រាបជូនសមាជិក សមាជិកាអង្គប្រជុំអំពីវឌ្ឍនភាពនៃកំណែទម្រង់ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែលជាមូលដ្ឋានគ្រឹះនៃការកសាងសេដ្ឋកិច្ច-សង្គម ដើម្បីធានាភាពសុខុដុមរមនារបស់ប្រជាជនកម្ពុជាទាំងមូល ហើយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងពង្រឹងការការពារអធិបតេយ្យភាព និងបូរណៈភាពទឹកដីរបស់កម្ពុជាមិនឱ្យបរទេសណារំលោភបំពានបានឡើយ។

មុននឹងបញ្ចប់ លោកបានធ្វើការណែនាំដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃខេត្តតាកែវ ឱ្យខិតខំពង្រឹងសមត្ថភាព ក៏ដូចជាផ្តល់សេវាសាធារណៈជូនប្រជាលរដ្ឋប្រកបដោយគុណភាព តម្លាភាព និង ភាពជឿទុកចិត្ត ជាពិសេសដោះស្រាយបញ្ហាប្រឈមនានា និងធានារក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...