សូមអញ្ជើញទស្សនាកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ លើកទី៦១ ស្តីពី «ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងសមត្ថភាពក្រុមប្រតិបត្តិសាខាក្នុងការងារសុខភាពស្ត្រី និងកុមារ»

Posted By: RoogRog Robot | 31-Jan-2025 11:26:51

2025-01-31 06:18pm

(ភ្នំពេញ)៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបង្កើតឡើងដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា បានកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈការចុះអប់រំផ្សព្វផ្សាយផ្ទាល់ និងប្រយោលដល់សហគមន៍ ពីការថែរក្សាសុខភាព និងការបង្ការ ការពារ ទប់ស្កាត់នូវជំងឺឆ្លង និងមិនឆ្លង ពិសេសផ្ដោតសំខាន់លើការជួយកាត់បន្ថយអត្រាការមរណភាពរបស់មាតា និងទារក នៅកម្ពុជា។

លើសពីនោះក្រុមការងារក៏បានបង្កើតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ​មួយ សម្រាប់ផ្សព្វផ្សាយក្នុងមួយខែម្តងបន្ថែមទៀត តាមកញ្ចក់ទូរទស្សន៍ ដែលមានវាគ្មិនកិត្តិយសចូលរួម ដើម្បីបកស្រាយលើប្រធានបទផ្សេងៗ ស្របទៅតាមស្ថានភាពសុខភាពជាសកល។

គិតត្រឹមខែមករា ឆ្នាំ២០២៥នេះ កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបង្កើតឡើងដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបង្កើតប្រធានផ្សេង និងចាក់ផ្សាយជាលើកទី៦១ ហើយសម្រាប់ដើមឆ្នាំនេះ បានផ្តោតសំខាន់ទៅលើប្រធានបទ <<ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងសមត្ថភាពក្រុមប្រតិបត្តិសាខាក្នុងការងារសុខភាពស្ត្រី និងកុមារ>>។

សម្រាប់វាគ្មិនកិត្តិយស គឺលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងជាប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ។

ដើម្បីជ្រាបកាន់តែច្បាស់ពីប្រធានបទខាងលើ សូមអញ្ជើញរីករាយទស្សនាដូចតទៅ៖



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...