Update: ករណីមនុស្សស្លាប់ ៣នាក់ និងឈឺ ២នាក់នៅស្រុកបរកែវ ខេត្តរតនគិរី មិនជាប់ពាក់ព័ន្ធនឹងការពុលស្រា.ស នោះទេ, អភិបាលខេត្តអនុញ្ញាតឱ្យបើកទីតាំងផលិតស្រាស ឡើងវិញ

Posted By: RoogRog Robot | 31-Jan-2025 08:17:02

2025-01-31 08:13pm

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឲ្យបើកទីតាំងផលិតស្រា.ស ឡើងវិញនៅទូទាំងខេត្ត បន្ទាប់ពីរកឃើញថា ករណីមានមនុស្ស៥នាក់ ដែលស្លាប់ ៣នាក់ និង២នាក់ទៀតធ្លាក់ខ្លួនឈឺ កំពុងព្យាបាលនៅស្រុកបរកែវ ខេត្តរតនគិរី មិនបានជាប់ពាក់ព័ន្ធនឹងការពុលស្រា.ស នោះទេ។

នេបើយោងតាមរបាយការណ៍ដែលផ្តល់ដោយលោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ ប្រធានការិយាល័យជំងឺឆ្លង និងចាក់ថ្នាំបង្ការនៃមន្ទីរសុខាភិបាលខេត្តរតនគិរី នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ដោយបានបញ្ជាក់ទៀតថា ករណីដែលមានមនុស្សស្លាប់ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងនោះ មិនមានពាក់ព័ន្ធជាមួយនឹងស្រា.សនោះទេ ហើយមន្ទីរសុខាភិបាលកំពុងស្វែងរកនូវហេតុផលផ្សេង និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍វត្ថុវិភាគមួយចំនួនទៀត។

លោកវេជ្ជបណ្ឌិត អេង គុណវុឌ្ឍ បន្តថា ចំណែកម្ហូបអាហារក៏នៅមិនទាន់ដឹងថា មានសារធាតុជាតិពុលអ្វីនោះទេ គឺកំពុងយកសំណាកម្ហូបអាហារ ទៅមន្ទីរពិសោធន៍ទាល់តែចេញជាលទ្ធផលសិន បានអាចយកជាផ្លូវការបាន។ ដោយឡែកលទ្ធផលបឋម ចំពោះសំណាកស្រា.ស ដែលប្រមូលពីផ្ទះអ្នកស្លាប់ មិនមានសារធាតុមេតាណុលនោះទេ។ ចំពោះសំណាកផ្សេងទៀតកំពុងបន្តរង់ចាំលទ្ធផល។ លោក ថា មនុស្ស ២នាក់ដែលជួយសង្គ្រោះបន្ទាន់នោះ ឥឡូវបានធូស្រាលហើយចាកចេញពីមន្ទីរពេទ្យទៅផ្ទះវិញផងដែរ។

គួររំលឹកថា៖ កាលពីថ្ងៃទី២៩ ខែមករានេះ ប្រជាពលរដ្ឋនៅក្នុងឃុំស៉ើង ស្រុកបរកែវ ចំនួន ៥នាក់ ក្នុងនោះ៣នាក់បានស្លាប់ និង២នាក់ទៀតកំពុងជួយសង្គ្រោះ បន្ទាប់ពីបានបរិភោគអាហារនិងស្រា(ស)។ អ្នកស្លាប់ទាំង៣នាក់នោះ ទី១៖ភេទប្រុស អាយុ៧៨ឆ្នាំ ទី២៖ ភេទប្រុស អាយុ៦០ឆ្នាំ និងទី៣៖ ភេទស្រី អាយុ ៥៤ឆ្នាំ។

ភ្លាមៗនោះលោកញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានចេញបញ្ជាឲ្យអាជ្ញាធរក្រុង, ស្រុកទាំង៩ ចុះធ្វើការបិទទីតាំងផលិតស្រា.សជាបណ្ដោះអាសន្នរង់ចាំលទ្ធផលធ្វើសំណាកពីក្រុមគ្រូពេទ្យ តើមូលហេតុអ្វីឲ្យពិតប្រាកដនោះ បណ្ដាលឲ្យមានអ្នកស្លាប់និងអ្នករងគ្រោះដោយករណីនេះ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...