កំណាត់ផ្លូវជាតិលេខ២៣ តភ្ជាប់ពីស្រុកកោះធំ ទៅស្រុកលើកដែក ខេត្តកណ្តាល សម្រេចការសាងសង់បាន ៧០% ហេីយ (Video inside)

Posted By: RoogRog Robot | 31-Jan-2025 09:51:36

2025-01-31 09:49pm

(កណ្តាល)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹង នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ ថា កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩.៨៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់ពីគល់ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្តលេខ១៤) នៃភូមិសាស្រ្តខេត្តកណ្តាល គិតមកដល់ពេលនេះសម្រេចការសាងសង់បាន ៧០ភាគរយហេីយ។

លោក ផន រឹម បានបញ្ជា់ទៀតថា ការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ២៣ ប្រវែង១៩,៨គីឡូម៉ែត្រ តភ្ជាប់ពីស្រុកកោះធំទៅស្រុកលើកដែក ខេត្តកណ្តាល មិនធ្លាប់មានកន្លងមក បានបង្ហាញវឌ្ឍនភាពគួរជាទីមោទកភាពបំផុត។

សូមបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩.៨៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់ពីគល់ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្តលេខ១៤) នៃភូមិសាស្រ្តខេត្តកណ្តាល។ គម្រោងនេះនឹងត្រូវស្ថាបនាពង្រីកទទឹងតួផ្លូវ ប្រវែង ១១ម៉ែត្រ និងក្រាលកៅស៊ូAC កម្រាស់ ៨សង់ទីម៉ែត្រ លើទទឹងតួផ្លូវ ប្រវែង ១០ម៉ែត្រ មានគន្លងសម្រាប់រថយន្ត និងគន្លងសម្រាប់ទោចក្រយានធ្វើចរាចរណ៍(២គន្លង ទៅ-មក)។

កំណាត់ផ្លូវជាតិលេខ២៣នេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ និងរយៈពេលថែទាំចំនួន ៣៦ខែ និងប្រើប្រាស់ថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី សរុបប្រមាណ ២១,៦៨លានដុល្លារអាមេរិក សម្រាប់ការសាងសង់ ការបោសសម្អាតគ្រាប់មីនយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ផងដែរ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...