កម្ពុជានាំចេញទៅ RCEP ក្នុងទំហំទឹកប្រាក់ជាង ៩ ០៦០លានដុល្លារ កើន១២.៧១% នៅឆ្នាំ២០២៤

Posted By: RoogRog Robot | 21-Jan-2025 17:09:17

2025-01-21 05:02pm

(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០២៤ កំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់តំបន់បណ្ដាប្រទេស RCEP មានចំនួន ៩,០៦០លានដុល្លារ កើនឡើង១២.៧១ភាគរយ ខណៈការនាំចូលមានចំនួន ២៥,៤៦១លានដុល្លារ កើនឡើង១៩.៦២ភាគរយ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ពេញមួយឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាមួយនឹង RCEP មានចំនួនជាង ៣៤,៥២២លានដុល្លារ កើនឡើង១៧.៧៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ មានចំនួនជាង ២៩,៣២៣លានដុល្លារ។

កិច្ចព្រមព្រៀង RCEP បានជួយបង្កើនការនាំចេញរបស់កម្ពុជា និងពាណិជ្ជកម្មពិភពលោក ក្នុងការរួមចំណែកមួយ សម្រាប់ការនាំចេញ និងនាំចូលនៃបណ្ដាប្រទេស RCEP។

កិច្ចព្រមព្រៀង RCEP បានជួយចូលរួមចំណែកច្រើន នៅក្នុងការជំរុញកំណើននៃការធ្វើធុរកិច្ចរបស់កម្ពុជា ជាមួយនឹងប្រទេស RCEP លើសពីនេះទៀត ក៏រួមចំណែកច្រើន នៅក្នុងការបង្កើន ការធ្វើពាណិជ្ជកម្មកម្ពុជា ជាមួយនឹងពិភពលោក។

កិច្ចព្រមព្រៀង RCEP បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។

RCEP មានការចូលរួមប្រទេសចំនួន១៥រួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។

RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយ នៃទំហំពាណិជ្ជកម្មពិភពលោក។

កាលពីឆ្នាំ២០២៣ កំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់តំបន់បណ្ដាប្រទេស RCEP មានចំនួន ៨,១៧២លានដុល្លារ កើនឡើង ២៨.៨៣ភាគរយ ខណៈការនាំចូលមានចំនួន ២១ ២៨៥លានដុល្លារ ថយចុះ ១៣.៧៨ភាគរយ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...