(ភ្នំពេញ)៖ កម្មវិធីបវរកញ្ញាកម្ពុជា ឈ្មោះថា <
នេះបើតាមការបញ្ជាក់របស់ព្រះនាង ជេនណា ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកិត្តិយស Miss Cosmo Cambodia 2025 ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមករា ជាមួយការចុះហត្ថលេខាពង្រឹងកិច្ចសហការបញ្ជាក់អំពីភាពជាដៃគូ ក្នុងបេសកកម្មរួមគ្នានៃការលើកកម្ពស់សម្រស់ជាមួយនឹងគោលបំណង និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីដើម្បីបង្កើតការផ្លាស់ប្តូរប្រកបដោយអត្ថន័យ។
ក្នុងនាមជាឯកអគ្គរដ្ឋទូតកិត្តិយស ព្រះនាង ជេនណា នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់បេសកកម្មរបស់កម្មវិធីប្រកួតប្រជែងក្នុងការរួមបញ្ចូលការពង្រឹងអំណាចទំនើបជាមួយនឹងប្រពៃណីជានិរន៌្តរបស់កម្ពុជា។ វត្តមានរបស់ព្រះនាង នឹងជំរុញទឹកចិត្តបេក្ខនារីឱ្យបញ្ចូលតម្លៃនៃការដឹកនាំ និងមោទនភាពវប្បធម៌។
លោកស្រី Tiffany Vu នាយកប្រតិបត្តិនៃ Influence Media បានបញ្ជាក់ដោយការផ្តោតលើការជំរុញភាពជាអ្នកដឹកនាំ ការតស៊ូមតិ និងឱកាសសម្រាប់ស្ត្រីកម្ពុជាដើម្បីបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យនៅក្នុងសហគមន៍របស់ពួកគេ។ តួនាទីរបស់លោកស្រីជានាយកថ្នាក់ជាតិសន្យាថានឹងមានទិសដៅថ្មីនិងស្វាហាប់សម្រាប់ការប្រកួត។
សម្រាប់ Miss Cosmo អ៉ិន លក្ខិណា ចាត់ទុកថា នេះមិនត្រឹមតែជាការប្រកួតសម្រស់ប៉ុណ្ណោះទេ វាគឺជាដំណើរផ្លាស់ប្តូរដែលផ្តល់អំណាចដល់នាង ក្នុងការដឹកនាំប្រកបដោយគោលបំណង និងលើកទឹកចិត្តអ្នកដទៃ។
ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងឧស្សាហកម្មបវរកញ្ញាពិភពលោក Henry Bao Hoang បាននិយាយថា <
សាររបស់កញ្ញា Tata ទៅកាន់បេក្ខនារី Miss Cosmo Cambodia 2025 គឺពោរពេញទៅដោយការលើកទឹកចិត្ត និងក្តីសង្ឃឹម។ កញ្ញាបានបញ្ជាក់ពីសារៈសំខាន់នៃភាពត្រឹមត្រូវការតាំងចិត្ត និងការរក្សាភាពពិតចំពោះតម្លៃរបស់ខ្លួន។ កញ្ញា Tata បានលើកទឹកចិត្តថា <<ចំពោះបេក្ខនារីទាំងអស់ដែលឈានជើងចូល ក្នុង ដំណើរនេះសូមចាំថាអ្នកមានអ្វីៗលើសពីរូបរាងខាងក្រៅរបស់អ្នក។ ភាពខ្លាំងរបស់អ្នកស្ថិតនៅក្នុងរឿងរ៉ាវរបស់អ្នក ការតស៊ូមតិរបស់អ្នក និងសមត្ថភាពរបស់អ្នកក្នុងការដឹកនាំប្រកបដោយគោលបំណង។ ចូរកុំភ័យខ្លាចតាំងចិត្ត ហើយត្រូវជឿលើសក្ដានុពលរបស់អ្នក>>។
កញ្ញាក៏បានគូសបញ្ជាក់ផងដែរពីរបៀបដែលកម្មវិធីប្រកួតប្រារព្ធភាពជាបុគ្គលខណៈដែលការលើកកម្ពស់មោទនភាព វប្បធម៌ និងការផ្តល់សិទ្ធិអំណាចដល់ ស្ត្រីឱ្យក្លាយជាអ្នកដឹកនាំក្នុងសហគមន៍របស់ពួកគេ៕