(បរទេស)៖ តម្លៃទីផ្សាររូបិយប័ណ្ណ Cryptocurrency របស់ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានគេរាយការណ៍នៅព្រឹកថ្ងៃចន្ទថា បានបង្កើតកំណត់ត្រាថ្មីកើនឡើងខ្ពស់បំផុតជាង ៩ពាន់លានដុល្លារ ជាមួយនឹងតម្លៃ ៧៤.៥៩ដុល្លារក្នុងមួយកាក់ មុនពិធីចូលកាន់តំណែងមកដល់។ តែយ៉ាងការកើនឡើងនេះបានត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ គិតត្រឹមព្រឹកនេះតម្លៃកាក់របស់ Trump បានធ្លាក់ចុះប្រហែល ៣១.២% មកនៅត្រឹម ៣៣.៨៨ដុល្លារក្នុងមួយកាក់ ពោលគឺធ្លាក់ចុះជាង ៥០ដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥។
កាក់ <
គួរជម្រាបថា បន្ទាប់ពីការបើកដំណើរការ $TRUMP ក្នុងនោះលោកស្រី Melania Trump ក៏បានណែនាំ meme coin ផ្ទាល់ខ្លួនផងដែលគឺ $MELANIA ដែលត្រូវបានគូសបញ្ជាក់ថាទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ប៉ុន្តែគិតមកទល់ពេលនេះគឺមានការធ្លាក់ចុះដូចគ្នា។ ទន្ទឹមនឹងនេះ ៨០% នៃកាក់របស់ Trump ត្រូវបានគ្រប់គ្រង CIC Digital ដែលជាបុត្រសម្ព័ន្ធអាជីវកម្មរបស់លោក និងអង្គភាពមួយផ្សេងទៀតមានឈ្មោះថា Fight, Fight, Fight ខណៈរចនាសម្ព័ន្ធនេះ កំពុងត្រូវបានអ្នកវិភាគសង្ស័យនៅក្នុងសហគមន៍រូបិយប័ណ្ណគ្រីបតូ។ តែយ៉ាងណានៅមិនទាន់មានព័ត៌មានលម្អិតអំពីរឿងនេះនោះទេ៕