ស្នងការនគរបាលខេត្តកំពង់ធំ ចុះពិនិត្យកន្លែងងាយរងគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវជាតិលេខ៦ និងដាក់បទបញ្ជាមន្ត្រីជំនាញបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកជូនពលរដ្ឋ

Posted By: RoogRog Robot | 21-Jan-2025 14:27:01

2025-01-21 02:21pm

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យភូមិសាស្រ្តតាមដងផ្លូវជាតិលេខ៦ ដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ ចាប់ពីព្រំប្រទល់ខេត្ត ក្នុងស្រុកតាំងគោក រហូតដល់ក្រុងស្ទឹងសែន។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានឱ្យដឹងថា ការចុះត្រួតពិនិត្យតាមបណ្ដាគោលដៅសំខាន់ៗខាងលើនេះ គឺដើម្បីដោះស្រាយបញ្ហាប្រឈម ដែលអាចកើតមានឡើងនូវគ្រោះថ្នាក់ ជាយថាហេតុ និងបង្ការ ទប់ស្កាត់ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមានកម្រិតទាប ក្នុងគោលបំណងថែរក្សាបានអាយុជីវិត ទ្រព្យសម្បត្តិ។ គ្រោះថ្នាក់ចរាចរណ៍បានបំផ្លិចបំផ្លាញ អាយុជីវិត ទ្រព្យសម្បត្តិ រុញច្រានជីវភាពគ្រួសារឱ្យធ្លាក់ចូលក្នុងជីវភាពក្រីក្រី បន្សល់ទុក ជនពិការ បុរសពោះម៉ាយ ស្ត្រីមេម៉ាយ កូនកំព្រា បាត់បង់អនាគត។

សូមបញ្ជាក់ដែរថា រយៈពេលកន្លង លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់មន្ត្រីជំនាញ កម្លាំងអធិការនគរបាល នៃដ្ឋាននគរបាលក្រុង-ស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រូវបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ ឱ្យមានការចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បានព្រមៗគ្នា ដើម្បីកាត់បន្ថយ ហានិភ័យ ដែលកើតឡើងពីគ្រោះថ្នាក់ចរាចរណ៍, បញ្ចូនកងកម្លាំងជួយសម្រួលចរាចរណ៍ ជូនសិស្សានុសិស្ស ចេញសាលារៀន និងអ្នកធ្វើដំណើរតាមទីប្រជុំជនផងដែរ៕










News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...