(កោះកុង)៖ លោក ឈេង សុវណ្ណដា អភិបាលរងខេត្តកោះកុង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរស្រុក បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ ធ្វើការវិនិច្ឆ័យដែលមានលក្ខណៈ ជាប្រព័ន្ធចំនួន០២ភូមិ (ភូមិកោះអណ្តែត និងភូមិអន្លង់វ៉ាក់) នៃឃុំតាតៃក្រោម ស្រុកកោះកុង។
លោក ឈេង សុវណ្ណដា អភិបាលរងបានលើកឡើងថា ការធ្វើការវិនិច្ឆ័យដែលលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋចំនួន ២ភូមិ (ភូមិកោះអណ្តែត និងភូមិអន្លង់វ៉ាក់) ដែលស្ថិតនៅតាតៃក្រោមស្រុកកោះកុង ជូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដើម្បីឱ្យពួកគាត់មានបណ្ណកម្មសិទ្ធប្រើប្រាស់ស្របទៅផ្លូវច្បាប់ងាយស្រួលអាស្រ័យផលកសិកម្មដើម្បីទ្រទ្រង់ជីវភាពក្នុងគ្រួសារ។
លោកអភិបាលរងបានបន្ថែមថា សូមបងប្អូនរួមគ្នាថែរក្សាបរិស្ថានកុំកាប់ទន្ទ្រានបំផ្លាញព្រៃឈើ ព្រៃឈើមានផលប្រយោជន៍ច្រើនណាស់សម្រាប់មនុស្សសត្វ ដូច្នេះ យើងជួយថែរក្សា និងដាំដើមឈើឱ្យបានច្រើន៕