(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យប្រតិភូសមាគមបណ្តុះកុមារដឹកនាំដោយលោក សុក សុទ្ធីរក្ស នាយកប្រតិបត្តិរបស់សមាគមបណ្តុះកុមារ ចូលជួបសម្តែងការគួសម និងបង្ហាញនូវវឌ្ឍនភាពនៃការអនុវត្តគម្រោង។
ចូលជួបសំដែងការគួសម និងពង្រឹងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្ហាញនូវឌ្ឍនភាពនៃការអនុវត្តគម្រោងប្រចាំឆ្នាំ២០២៤ និងពិភាក្សា ផែនការការងារសំខាន់ៗ របស់សមាគមបណ្តុះកុមារ (BK) សម្រាប់អនុវត្តបន្តឆ្នាំខាងមុខ។ ជំនួបនេះធ្វើឡើងនាសាលប្រជុំ (VIP )សាលាខេត្តរតនគិរី។
នៅក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូសមាគម បណ្តុះកុមារ ដែលបានអញ្ជើញចូលជួបសំដែងការគួសម និងបង្ហាញពីវឌ្ឍនភាព គម្រោងរបស់សមាគមនាពេលនេះ។
លោបានថ្លែងថា សមាគមបណ្តុះកុមារជាដៃគូអភិវឌ្ឍន៍ដ៏ល្អជាមួយរដ្ឋបាលខេត្តក្នុងការចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។លោកអភិបាលខេត្តបន្តថា ជំនួបរវាងប្រតិភូសមាគមបណ្តុះកុមារ ពេលនេះ ជាការចាប់ផ្តើមបើកទំព័រមួយទៀតដែលត្រូវរៀបចំគម្រោងរបស់សមាគម ក៏ដូចជា រដ្ឋបាលខេត្តធ្វើយ៉ាងណាធ្វើឲ្យសមិទ្ធផលគម្រោង ១,០០០ថ្ងៃរបស់សមាគម បានលទ្ធផលល្អស្របតាមគោលបំណងរបស់សមាគមផងដែរ។
នាយកប្រតិបត្តិសមាគមបណ្តុះកុមារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋបាលខេត្តរតនគិរី ចំពោះការផ្តល់នូវកិច្ចសហការយ៉ាងកក់ក្តៅនិងរឹងមាំរយៈពេលកន្លងមក។ ប្រសិនបើគ្មានការគាំទ្រពីរដ្ឋបាលខេត្តទេ រាល់កិច្ចការងារនិងសមិទ្ធផលរបស់សមាគគឺ មិនអាចកើតឡើងនោះឡើយ និងសង្ឃឹមថានិងមានការគាំទ្របន្ថែមទៀតពីសំណាក់លោកអភិបាលខេត្តរតនគិរីផងដែរ៕