អូស្រ្តាលី កោះហៅឯកអគ្គរដ្ឋទូតរុស្ស៉ី ជុំវិញសេចក្តីរាយកាណ៍ពីករណីសម្លាប់ទាហាន ដែលត្រូវចាប់ខ្លួន

Posted By: RoogRog Robot | 15-Jan-2025 11:59:55

2025-01-15 11:54am

(ស៉ីដនី)៖ លោកនាយករដ្ឋមន្រ្តី Anthony Albanese បានឱ្យដឹងថា អូស្ត្រាលី​បានកោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៉ី ជុំវិញ​សេចក្តីរាយការណ៍ដែលថា បុរស​ម្នាក់​មកពី​ទីក្រុង​ Melbourne ​ត្រូវបាន​សម្លាប់ក្រោយត្រូវ​រុស្ស៉ី​ចាប់​ខ្លួន ខណៈ​កំពុង​ប្រយុទ្ធ​ក្នុងសង្រ្គាម​អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៥ ខែមករានេះ។

ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលីរាយការណ៍ថា លោក Oscar Jenkins ជាគ្រូបង្រៀនមកពីទីក្រុង Melbourne ដែលបម្រើការជាមួយយោធាអ៊ុយក្រែន ត្រូវបានចាប់ខ្លួនដោយរុស្ស៉ីកាលពីឆ្នាំមុន ក្នុងនាមជាឈ្លើយសឹក។ វីដេអូដែលថតបាននៅពេលនោះ បង្ហាញឱ្យឃើញគាត់ស្លៀកពាក់ឯកសណ្ឋានប្រយុទ្ធ ហើយត្រូវបានគេសួរថា តើជាទាហានស៊ីឈ្នួលដែរឬអត់?។

ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ លោក Albanese និយាយថា <<រដ្ឋាភិបាលអូស្ត្រាលីស្នើឱ្យអាជ្ញាធររុស្ស៉ី បញ្ជាក់ពីស្ថានភាពរបស់ លោក Oscar Jenkins ជាបន្ទាន់ ហើយនៅតែព្រួយបារម្ភខ្លាំង ចំពោះរបាយការណ៍ដែលថា គាត់ត្រូវបានគេសម្លាប់។ យើងនឹងរង់ចាំការពិតចេញមក ប៉ុន្តែប្រសិនបើមានគ្រោះថ្នាក់ណាមួយចំពោះ Oscar Jenkins រដ្ឋាភិបាលអូស្ត្រាលី នឹងចាត់វិធានការខ្លាំងបំផុតតាមដែលអាចធ្វើទៅបាន>>។

តាមលោកស្រី Penny Wong រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ការកោះហៅនោះ បានធ្វើឡើងកាលពីដើមសប្តាហ៍៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...