(ភ្នំពេញ)៖ ឆ្នាំ២០២៤ បានកន្លងផុតទៅហើយ ឆ្នាំ២០២៥ បានចូលមកបន្តវេន។ រយៈពេល១៦ខែនៃការកាន់តំណែងរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានទទួលការវាយតម្លៃប្រកបដោយជោគជ័យហួសពីការរំពឹងទុក។ ដំណើរការអភិវឌ្ឍន៍ប្រទេសបានប្រព្រឹត្តទៅដោយរលូន ដោយថែរក្សាបានទាំងស្រុងនូវសុខសន្តិភាព ស្ថិរភាពសង្គមនិងនយោបាយ សេដ្ឋកិច្ចមានកំណើនទៅមុខ ខណៈដែលស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក៏មានលំនឹងល្អ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថាតើ សង្គមសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងទៅជាយ៉ាងណាក្នុងឆ្នាំ២០២៥ នេះនិងតទៅអនាគត ពិសេសពេលកម្ពុជាចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច(LDC)?
ដើម្បីឆ្លើយតបនឹងប្រធានបទនេះ កិច្ចពិភាក្សា Fresh Talk មានវាគ្មិនកិត្តិយស២រូប នឹងអញ្ជើញចូលរួមគឺ៖
- លោក ប៉ែន បូណា៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល- លោកបណ្ឌិត គី សេរីវឌ្ឍន៍៖ អ្នកជំនាញសេដ្ឋកិច្ច
សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕