បារាំង កោះហៅឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ ជុំវិញករណីចាប់ឃុំពលរដ្ឋរបស់ខ្លួន

Posted By: RoogRog Robot | 11-Jan-2025 16:21:17

2025-01-11 03:16pm

(ប៉ារីស)៖ បារាំង បានកោះហៅឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ដើម្បីសម្តែងការតវ៉ា ជុំវិញករណីពលរដ្ឋរបស់ខ្លួន ៣នាក់ដែលកំពុងជាប់ឃុំ ហើយក្រសួងការបរទេសថាអាចមានការធ្វើទារុណកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ ២០២៥។

ក្រសួងការបរទេសបារាំង ពណ៌នាជនជាតិបារាំងទាំង ៣នាក់ ប្រដូចទៅនឹងចំណាប់ខ្មាំងនៃសាធារណរដ្ឋឥស្លាមអ៉ីរ៉ង់ ហើយបញ្ជាក់ថា <<ស្ថានភាពពួកគេគឺមិនអាចទ្រាំទ្របានទេ ជាមួយនិងលក្ខខណ្ឌនៃការឃុំឃាំងមិនសមរម្យ ដោយអ្នកខ្លះរងទារុណកម្ម>>។ ក្រសួងក៏បានបញ្ជាក់ឡើងវិញថា ជនជាតិបារាំងត្រូវបានណែនាំមិនឱ្យធ្វើដំណើរទៅអ៉ីរ៉ង់។

ថ្មីៗនេះ មន្ត្រីក្នុងប្រទេសបារាំងបានធ្វើឱ្យអ៉ីរ៉ង់មានភាពតានតឹង ជុំវិញបញ្ហាកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ សកម្មភាពក្នុងតំបន់ និងការឃុំខ្លួនពលរដ្ឋអឺរ៉ុប។ ពួកគេនិយាយថា លក្ខខណ្ឌសម្រាប់វឌ្ឍនភាពនៃកិច្ចពិភាក្សាជាមួយអ៊ីរ៉ង់ លើបញ្ហាទ្វេភាគីឬពហុភាគី នឹងពឹងផ្អែកលើការដោះលែងពលរដ្ឋបារាំង។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានចាប់ខ្លួនជនបរទេស និងជនជាតិដែលសញ្ជាតិពីរ ដោយជារឿយៗត្រូវបានចោទប្រកាន់ទាក់ទងនឹងចារកម្ម ក៏ដូចជាបញ្ហាសន្តិសុខ។ ក្រុម​សិទ្ធិ​មនុស្ស​​ចោទ​ប្រកាន់អ៉ីរ៉ង់ថា ​ប៉ុនប៉ង​ទាញ​យក​សម្បទាន​ពី​ប្រទេស​ផ្សេង​ តាម​រយៈ​ការ​ចាប់​ខ្លួនពលរដ្ឋរបស់ពួកគេ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...