អាមេរិក និងសម្ព័ន្ធមិត្ត ដាក់ទណ្ឌកម្មលើក្រុមមន្រ្តីនៃរដ្ឋាភិបាលវ៉េណេស៊ុយអេឡា របស់លោក Maduro

Posted By: RoogRog Robot | 11-Jan-2025 14:58:37

2025-01-11 01:54pm

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មថ្មីលើមន្ត្រីវ៉េណេស៊ុយអេឡា ៨នាក់ និងបង្កើនប្រាក់រង្វាន់ដល់ ២៥លានដុល្លារសម្រាប់ការចាប់ខ្លួនប្រធានាធិបតី លោក Nicolas Maduro នៅថ្ងៃដែលលោកស្បថចូលកាន់តំណែងអាណត្តិទី៣។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ ២០២៥។

មន្ត្រីដែលនឹងរងនូវទណ្ឌកម្មថ្មីនេះ រួមមានប្រធានក្រុមហ៊ុនប្រេងរដ្ឋ PDVSA ដែលទើបតែងតាំងថ្មី លោក Hector Obregon រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Ramon Velasquez មន្ត្រីប៉ូលិស និងយោធារបស់វ៉េណេស៊ុយអេឡា។ ស្របតាមចំណាត់ការរបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានកំណត់គោលដៅដាក់ទណ្ឌកម្ម ដែលផ្តោតលើមន្ត្រីវ៉េណេស៊ុយអេឡាចំនួន ១៥នាក់ រួមទាំងសមាជិកក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត និងកងកម្លាំងសន្តិសុខ។ កាណាដា ​ក៏​បាន​ដាក់​ទណ្ឌកម្មថ្មីលើ​វ៉េណេស៊ុយអេឡា​ផង​ដែរ។

គួរបញ្ជាក់ថា នៅពេលប្រកាសដាក់ទណ្ឌកម្មថ្មី រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចាត់ទុកការស្បថចូលកាន់តំណែង របស់លោក Maduro ថាខុសច្បាប់ ហើយថាសហរដ្ឋអាមេរិក មិនទទួលស្គាល់ លោក Maduro ជាប្រធានាធិបតីវ៉េណេស៊ុយអេឡានោះទេ។ លោក Maduro និងក្រុមជំនួយការរបស់លោក តែងតែបដិសេធការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងប្រទេសដទៃ ដោយនិយាយថា វាវិធានការខុសច្បាប់ដែលស្មើនឹងសង្រ្គាមសេដ្ឋកិច្ច ហើយរៀបចំឡើងដើម្បីធ្វើឱ្យវ៉េណេស៊ុយឡាពិការសេដ្ឋកិច្ច៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...