អបអរសាទរខួបលើកទី៤៥ ទិវាជ័យជម្នះ៧មករា, មន្ត្រីជាន់ខ្ពស់ CPP ចុះមូលដ្ឋានឃុំមានជ័យ៖ បើគ្មានមហាជ័យជម្នះ៧ មករា១៩៧៩ គឺគ្មានអ្វីៗទាំងអស់ដូចថ្ងៃនេះទេ

Posted By: RoogRog Robot | 11-Jan-2025 05:19:12

2025-01-11 12:15pm

(សៀមរាប)៖ លោក ដោក សុផា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជ និងប្រជាពលរដ្ឋ នៅក្នុងឱកាសអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៥)។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណក្សប្រជាជនកម្ពុជា ឃុំដោយ មានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំមានជ័យ ព្រមទាំងគណៈអធិបតីសមាជិក សមាជិកាជាច្រើនរូប។

លោក ថន ប៊ុនថង ប្រធានគណបក្សឃុំមានជ័យ បានមានមតិស្វាគមន៍ និងអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា ក្រោមអធិបតីរបស់លោក ដោក សុផាត សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំមានជ័យ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញនៅក្នុងកម្មវិធីនៃថ្ងៃនេះ។ ឃុំមានជ័យ ស្ថិតនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានចចំពីសាលាស្រុកប្រាសាទបាគង មកសាលាឃុំមានជ័យ គឺមាន ៥គីឡូម៉ែត្រ និងមានភូមិចំនួន៦ ដែលមានគ្រួសារចំនួន ១,៤២១គ្រួសារ។

លោក ដោ សុផា បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឱ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេស បានចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានឡើយ។

លោក ដោក សុផា បានបន្ថែមថា ជាមួយគ្នានេះការចូលរួមប្រារព្ធពិធីដ៏មានសារៈសំខាន់នៅថ្ងៃនេះ ៤៦ឆ្នាំកន្លងផុតទៅក៏ពិតមែន គឺបានបញ្ជាក់ឱ្យឃើញថាកម្ពុជាបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ប្រជាជនបានមកចូលរួមទាំងអស់គ្នា រំឮកពីទុក្ខសោក និងការព្រាត់ប្រាស់ក្នុងរបបដ៏ខ្មៅយង់ឃ្នងនៅពេលកន្លងទៅ ហើយអាចមើលឃើញយ៉ាងច្បាស់ជាក់ស្តែងនូវសមិទ្ធផលដែលទទួលបានពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្នដែលកើតចេញពីការតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរសរបស់យើង។

លោកបានគូសបញ្ជាក់ថា៖ <<បើគ្មានមហាជ័យជម្នះ៧មករា១៩៧៩ គឺគ្មានអ្វីៗដូចសព្វថ្ងៃនេះទេ>> នេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចបុគ្គលណាបដិសេធបានឡើយ។ ក្នុងរយៈពេល ៤៦ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ទេពកោសល្យ និងភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃម្ពុជា ដែលជាអគ្គមគ្គុទេ្ទសដ៏ឆ្នើម បានធ្វើឱ្យប្រទេសកម្ពុជា និងប្រជាជនបានរស់រានឡើងវិញ មានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី មានការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិ។

ក្នុងសារលិខិតក៏បានគូសបញ្ជាក់ថា ខួបទិវាជ័យជម្នះ ៧មករាឆ្នាំនេះ ប្រារព្ធឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀត លើគ្រប់វិស័យ បានកំពុងបន្តដំណើរទៅមុខ ប្រកបដោយភាពជឿជាក់ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។ ស្របពេលជាមួយគ្នានេះយើងក៏ត្រូវសម្លឹងមើលទៅអនាគតរបស់កម្ពុជា និងប្រជាជនកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់។ ដើមី្បកុំឱ្យរបបដ៏ព្រៃផ្សៃនេះ កើតមាននៅជាលើកទី២ លើទឹកដីមាតុភូមិយើងទៀត សម្តេចក៏បានឧទ្ទិសផងដែរ សូមឱ្យស្មារតីថ្ងៃជ័យជម្នះ៧មករា ស្ថិតនៅក្នុងក្រអៅបេះដូងប្រជាពលរដ្ឋគ្រប់រូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។

នាឱកាសនោះដែរ លោក ដោ សុផា បានប្រគល់អំណោយថវិកា គ្រឿឧបភោគ បរិភោគជូនដល់មន្រ្តី ចាស់ជរា លោកគ្រូ អ្នកគ្រូ សមាជិកភូមិប្រជាពលរដ្ឋ ប្រជាការពារព្រមទាំងសិស្សានុសិស្សថែមទៀតផង៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...