លោក​ ហ្សេលេនស្គី​ ពិភាក្សាជាមួយលោក​ បៃដិន​ អំពីជំនួយសម្រាប់អ៊ុយក្រែន​ និងទណ្ឌកម្មប្រឆាំងរុស្ស៉ី

Posted By: RoogRog Robot | 11-Jan-2025 09:43:09

2025-01-11 09:41am

(វ៉ាស៉ីនតោន)៖​ ប្រធានាធិបតី​ លោក​ វ៉ូឡូឌីមៀ​ ហ្សេលេនស្គី បានឱ្យដឹងថា លោកបានពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក​ ចូ​ បៃដិន​ កាលពីថ្ងៃសុក្រសប្តាហ៍នេះ​ អំពីការគាំទ្ររបស់ទីក្រុងវ៉ាស៉ីនតោនចំពោះទីក្រុងកៀវ​ ការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងរុស្ស៉ី និងការជំរុញការការពារដែនអាកាសរបស់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នៅថ្ងៃសៅរ៍​ ទី១១​ ខែមករា​ ឆ្នាំ​ ២០២៥។

នៅក្នុងការបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយសង្គម​ លោក​ ហ្សេលេនស្គី​ បានថ្លែងអំណរគុណលោក បៃដិន​ សម្រាប់ការគាំទ្ររបស់វ៉ាស៉ីនតោន​ក្នុងសង្គ្រាមជិត​ ៣ឆ្នាំរវាងអ៊ុយក្រែននិងរុស្ស៉ី​ ក៏ដូចជាការសម្របសម្រួលជាមួយសហគមន៍អន្តរជាតិ។ ក្រៅពីនេះ​ ក៏មានការពិភាក្សាគ្នា អំពីការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងវិស័យថាមពលរុស្ស៉ី​ តម្រូវការបន្តបំពាក់ប្រព័ន្ធការពារដែនអាកាសនៅអ៊ុយក្រែន ដើម្បីអាយុជីវិតមនុស្សពីការវាយប្រហារដោយមីស៉ីល និងយន្តហោះដ្រូនជាប្រចាំរបស់រុស្ស៉ី។

រដ្ឋបាលលោក បៃដិន បានដាក់ចេញនូវទណ្ឌកម្មយ៉ាងទូលំទូលាយ សំដៅលើប្រាក់ចំណូលដែលបានមកពីការលក់ប្រេង និងឧស្ម័នរបស់រុស្ស៉ីកាលពីថ្ងៃសុក្រ នៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជួយដល់ទីក្រុងកៀវ និងអនាគតរដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...