សង្រ្គាមហ្កាហ្សា៖ ការពិភាក្សាលើបទឈប់បាញ់ មានភាពរីកចម្រើនខ្លះ តែមិនទាន់ឈានដល់កិច្ចព្រមព្រៀង

Posted By: RoogRog Robot | 10-Jan-2025 05:04:39

2025-01-10 11:57am

(គែរ)៖ ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់បានធ្វើឱ្យមានការវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា ប៉ុន្តែមិនទាន់ឈានដល់ការឯកភាពគ្នានៅឡើយទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ ២០២៥។

ក្រុមមន្រ្តីប៉ាឡេស្ទីន បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា អវត្ដមាននៃកិច្ចព្រមព្រៀងរហូតមកដល់ពេលនេះ មិនមែនមានន័យថា កិច្ចពិភាក្សាជាប់គាំងនោះទេ។ មន្រ្តីប៉ាឡេស្ទីនម្នាក់បានប្រាប់ Reuters ដោយមិនបញ្ចេញឈ្មោះថា <<មានការចរចាយ៉ាងទូលំទូលាយ។ ក្រុមសម្រុះសម្រួល និងអ្នកចរចាកំពុងពិភាក្សាយ៉ាងលម្អិត។ មានរបកគំហើញមួយ នៅពេលនិយាយដល់ចំណុចខ្វែងគំនិតគ្នាពីមុន ប៉ុន្តែមិនទាន់ឈានដល់ការព្រមព្រៀង>>។ មន្រ្តីប៉ាឡេស្ទីនម្នាក់ទៀត បានទទួលស្គាល់ដែរថា មានភាពរីកចម្រើនអំឡុងកិច្ចពិភាក្សា ប៉ុន្តែថាលក្ខខណ្ឌ​ថ្មី​របស់​អ៉ីស្រាអែល​ ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ព្រមព្រៀងគ្នា។ ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ មិន​ទាន់មាន​ការ​អត្ថាធិប្បាយ​ពីអ៉ីស្រាអែលនៅឡើយទេ​។

គួរបញ្ជាក់ថា ប្រទេសកាតា សហរដ្ឋអាមេរិក និងអេហ្ស៉ីប កំពុងជំរុញកិច្ចព្រមព្រៀងបញ្ឈប់ការប្រយុទ្ធគ្នារយៈពេល ១៥ខែ និងដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ដែលនៅសេសសល់ពីដៃក្រុមហាម៉ាស់ មុនពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចាកចេញពីតំណែង៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...