ពុទ្ធិកសមាគមកម្ពុជរដ្ឋ យកបច្ច័យមូលនិធិព្រហ្មទាន និងទេយ្យទាន ប្រគេនសមណសិស្ស ដែលជាប់ជ័យលាភីលេខ១-៣ នៅពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ

Posted By: RoogRog Robot | 10-Jan-2025 17:32:25

2025-01-10 05:28pm

(ភ្នំពេញ)៖ លោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ សមាជិកាគណៈនាយក និងជាប្រធានគណៈកម្មការអន្តរជាតិ នៃពុទ្ធិកសមាគមកម្ពុជរដ្ឋ

និងលោកស្រី គៀត សូហ្វីយ៉ា អគ្គហេរញ្ញិករង តំណាងព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅរសៀលថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំសមាជិកសមាជិកាគណៈកម្មាធិការនាយក និងយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ នាំយកបច្ច័យមូលនិធិព្រហ្មទាន និងទេយ្យទានមួយចំនួន ប្រគេនសមណសិស្ស ចំនួន ២៤អង្គ ដែលបានប្រឡងជាប់ជ័យលាភីលេខ១ លេខ២ និងលេខ៣ នៅពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ ស្ថិតនៅក្នុងវត្តជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្នុងព្រះនាមព្រះសិរីកោសល សុំ សុខា លោកស្រីទាំងពីរបានថ្វាយបង្គំទូលប្រគេនផ្តាំផ្ញើ លើកទឹកព្រះទ័យ ឲ្យសមណសិស្សទាំងអស់ ត្រូវតែបន្តខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីមានចំណេះដឹងខ្ពង់ខ្ពស់ ដើម្បីបានជួយទ្រទ្រង់ដល់ព្រះពុទ្ធសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

រង្វាន់ព្រហ្មទាន របស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ រួមមាន៖

* សមណសិស្សលេខ ១ ប្រគេនបច្ច័យចំនួន ២សែនរៀល ចីវរ១លាង * សមណសិស្សលេខ ២ ប្រគេនបច្ច័យចំនួន ១សែន២ម៉ឺនរៀល និងសាដក១* សមណសិស្សលេខ ៣ ប្រគេនបច្ច័យចំនួន ៨ម៉ឺនរៀល និងសាដក១។

សរុប សមណសិស្សលេខ១ ដល់លេខ៣ មានចំនួន២៤ ព្រះអង្គ។ ក្នុងនោះ ក៏មានថវិកាត្រូវបានប្រគេន ព្រះមុនីកោសល វ៉ង់ គឹមសន សម្រាប់ទ្រទ្រង់ ពុទ្ធិកវិទ្យាល័យជម្ពូវន័សែនជ័យ មានចំនួន ១ ៨០០ ០០០ រៀល ផងដែរ។

ថវិកាព្រហ្មទាននេះ គឺបានមកពីមូលនិធិទ្រទ្រង់ពុទ្ធិកសមាគមកម្ពុជរដ្ឋ ដែលបានបរិច្ចាគដោយសម្តេចព្រះសង្ឃ ព្រះមន្រ្តីសង្ឃ ព្រះចៅអធិការ និងសប្បុរសជននានាកន្លងមក៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...