អភិបាលស្រុកទឹកឈូ ស្នើដល់នាយក នាយិកាសាលា ត្រូវតាមដានអវត្តមានសិស្ស ដែលឈប់មិនសុំអនុញ្ញាតច្បាប់

Posted By: RoogRog Robot | 10-Jan-2025 14:37:31

2025-01-10 09:32pm

(កំពត)៖ លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំទទួលការណែនាំលើការងារចាំបាច់មួយចំនួន និងដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗកន្លងមក សម្រាប់អនុវត្តបន្ត ឆ្នាំ២០២៥ នៅតាមសាលារៀនរដ្ឋ និងសាលាឯកជន ក្នុងមូលដ្ឋានស្រុកទឹកឈូ ខេត្តកំពត ដែលកិច្ចប្រជុំនេះបានប្រព្រឹត្តធ្វើឡើង នៅសាលប្រជុំសាលាស្រុកទឹកឈូ ដោយចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងស្រុក នាយរដ្ឋបាល លោកអធិកាដ្ឋាននគរបាលស្រុក លោកប្រធានការិយាល័យអប់រំស្រុក សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក លោកនាយក-នាយិកា សាលារៀនរដ្ឋ និងសាលារៀនឯកជនទាំង៦៨សាលា ក្នុងស្រុកទឹកឈូ។

លោកអភិបាលស្រុកទឹកឈូបានណែនាំឲ្យលោកនាយក-នាយិកាសាលាទាំងអស់ ត្រូវធ្វើការគ្រប់គ្រងអវត្តមានរបស់សិក្សានុសិស្ស នៅតាមសាលារៀនដោយមានលេខទូរសព្ទទំនាក់ទំនងរបស់អាណាព្យាបាលសិស្ស ក្នុងករណីសិស្សអវត្តមាន ដោយមិនមានលិខិតអនុញ្ញាតច្បាប់ ត្រូវទាក់ទងទៅអាណាព្យាបាលជាបន្ទាន់ ប្រការនេះ ដើម្បីទប់ស្កាត់ ការគ្រប់គ្រង ឬមានហានិភ័យ ពាក់ព័ន្ធមិនល្អណាមួយ ដែលកើតមានឡើងជាយថាហេតុ ដែលបង្កឲ្យមានផលប៉ះពាល់ ពាក់ព័ន្ធសន្តិសុខ សណ្ដាប់ធ្នាប់ ដល់សង្គមគ្រួសារ និងសង្គមជាតិ៕















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...