ខេត្តព្រះវិហារ នឹងចុះត្រជាក់ដល់១២អង្សាសេ! មន្ទីរធនធានទឹក ជូនដំណឹងឲ្យពលរដ្ឋប្រុងប្រយ័ត្ន

Posted By: RoogRog Robot | 10-Jan-2025 16:33:41

2025-01-10 11:32pm

(ព្រះវិហារ)៖ មន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសានខ្លាំង បាននិងកំពុងមានឥទ្ធិពលមកលើខេត្តព្រះវិហារ ស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុចុះត្រជាក់ សីតុណ្ហភាពមានពី១២ ទៅ២៦អង្សាសេ។

មន្ទីរធនធានទឹក និងឧត្តុនិយមខេត្តព្រះវិហារ ជូនដំណឹងដល់ប្រជាពលរដ្ឋមេត្តាចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពអាកាសធាតុចុះត្រជាក់គួរឲ្យកត់សម្គាល់នេះ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ជាពិសេសលើសុខភាពមនុស្សចាស់ ស្ត្រី កុមារ សត្វពាហៈនៈ និងផលដំណាំផ្សេង៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ៖



News Source: freshnewsasia.com
LATEST NEWS
តស់! ចាំស្ដាប់«កម្ពុជាសប្ដាហ៍នេះ»
MORE NEWS CLICK HERE...