រដ្ឋមន្ដ្រី ភឿង សកុណា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តស្វាយរៀង និងណែនាំការងារសំខាន់មួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ

Posted By: RoogRog Robot | 10-Jan-2025 16:16:56

2025-01-10 11:11pm

(ស្វាយរៀង)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដស្វាយរៀង នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង។ ពិធីបិទសន្និបាតនេះ មានការចូលរួមពីលោក ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះ លោក ប៉េង ពោធិ៍សា បានជម្រាបជូនដោយសង្ខេបអំពីសមិទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន និងដំណើរការសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានខិតខំដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាការចាប់យកនូវកាលានុវត្តភាពទាំងឡាយ ដែលផុសឡើងក្នុងបរិការណ៍នៃការផ្លាស់ប្ដូរយ៉ាងរហ័ស នៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់ និងពិភពលោកបានធ្វើឲ្យស្ថានភាពជារួមក្នុងប្រទេសជាតិ សម្រេចបាននូវវឌ្ឍនភាពធំៗជាច្រើន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងទទួលបាននូវការផ្លាស់ប្ដូរមុខមាត់គួរជាទីមោទនៈ នៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ លោកស្រី ភឿង​ សកុណា បានថ្លែងនូវមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃនេះ​ ដោយបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ និងដំណើរការទៅដោយរលូនស្របទៅតាមរបៀបវារៈ និងកម្មវិធីដែលបានគ្រោងទុក ដោយមានសមាសភាពចូលរួមមកពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ នៅក្នុងរដ្ឋបាលខេត្តស្វាយរៀង។

លោកស្រី ភឿង សកុណា បានផ្តាំផ្ញេីនូវកិច្ចការសំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀងនៅក្នុងឆ្នាំ២០២៥នេះមានដូចខាងក្រោម៖

*១៖ ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានរឹងមាំ*២៖ ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឲ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម ដែលរៀបចំដោយក្រុមប្រឆាំងខុសច្បាប់*៣៖ ត្រូវខិតខំស្រាវជ្រាវ និងបង្ការ ទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឲ្យមានអំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធរដល់សង្គមជាតិ*៤៖ ត្រូវយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅតាមវេទិកាសាធារណៈ ឬមធ្យោបាយផ្សេងទៀត ឲ្យជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលខុសច្បាប់ និងប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សាធារណៈ និងសង្គមជាតិ*៥៖ ពង្រឹងយន្តការនានាក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ <<ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព>> ដោយមានផែនការច្បាស់លាស់ និងមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ*៦៖ ត្រូវពង្រឹងយន្តការគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក នៅក្នុងការគ្រប់គ្រង ដឹកនាំថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយត្រូវរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ និងវាយតម្លៃសភាពការណ៍*៧៖ ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឲ្យកាន់តែសកម្មព្រមៗគ្នានៅតាមមូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាជនឲ្យចូលរួមកសាង <<ភូមិ ឃុំ សង្កាត់គំរូគ្មានគ្រឿងញៀន>>*៨៖ ត្រូវបន្តលើកកម្ពស់ការពង្រឹងសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ដោយផ្តល់អាទិភាពលើការផ្សព្វផ្សាយអប់រំ និងការណែនាំផ្ទាល់នៅហ្នឹងកន្លែងឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមសហការគោរពច្បាប់ទាំងអស់គ្នា៕



















News Source: freshnewsasia.com
LATEST NEWS
តស់! ចាំស្ដាប់«កម្ពុជាសប្ដាហ៍នេះ»
MORE NEWS CLICK HERE...