តម្លៃមាសធ្លាក់ចុះនៅវៀតណាម តែកើនឡើងខ្ពស់នៅទីផ្សារពិភពលោក

Posted By: RoogRog Robot | 31-Dec-2024 10:56:09

2024-12-31 10:49am

(ហាណូយ)៖ តម្លៃដុំមាសរបស់វៀតណាមបានធ្លាក់ចុះ ០,២៤% មកនៅត្រឹម ៨៤,៥លានដុង (ប្រហែល ៣ ៣១៨,៦១ដុល្លារអាមេរិក) ក្នុងមួយតម្លឹងនៅព្រឹកថ្ងៃចន្ទសប្តាហ៍នេះ ខណៈដែលតម្លៃមាសពិភពលោកបានកើនឡើងបន្តិច។ នេះបើយោងតាមកាសែត VN Express។

កាសែត VN Express បានរាយការណ៍ថា តម្លៃចិញ្ចៀនមាសក៏បានធ្លាក់ចុះ ០,២៤% ដែរមកនៅត្រឹម ៨៤,៣លានដុង (ប្រហែល ៣ ៣០៧,១៨ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង។ មួយតម្លៃស្មើនឹង ៣៧,៥ក្រាម ឬ ១,២ អោន។

នៅទីផ្សារពិភពលោកវិញ តម្លៃមាសបានឡើងថ្លៃកាលពីថ្ងៃចន្ទ ខណៈពេលដែលវិនិយោគិនទន្ទឹងរង់ចាំមើលចក្ខុវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក និងគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ដែលអាចកំណត់ជោគវាសនាមាសនៅឆ្នាំ២០២៥។

តម្លៃមាសដុំសម្រាប់ជួញដូរភ្លាមៗបានកើនឡើង ០,២% ដល់តម្លៃ ២ ៦២៦,៣ដុល្លារក្នុងមួយអោន។ តម្លៃមាសក្នុងកិច្ចសន្យាសម្រាប់ជួញដូរនាពេលអនាគតរបស់សហរដ្ឋអាមេរិកបានកើនឡើង ០,៣% ដល់ ២ ៦៣៨.៧ដុល្លារក្នុងមួយអោន។

មាសដុំបានកើនឡើងជាង ២៧% ពីដើមឆ្នាំរហូតមកដល់ពេលនេះ និងបានឡើងដល់តម្លៃកំពូល ២៧៩០,១៥ដុល្លារក្នុងមួយអោននៅថ្ងៃទី៣១ ខែតុលា ដែលជំរុញដោយការបន្ធូរបន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក រួមជាមួយនឹងភាពមិនប្រាកដប្រជាផ្នែកភូមិសាស្ត្រនយោបាយផងដែរ។ នេះបើយោងតាមកាសែត VN Express៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...