អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើយុទ្ធនាការផ្ការីករបស់ សម រង្ស៊ី គឺជាផ្កាអ្វី?

Posted By: RoogRog Robot | 22-Dec-2024 14:36:00

2024-12-22 02:32pm

(ភ្នំពេញ)៖ ថ្ងៃនេះបើនិយាយអំពីទង្វើរបស់បុគ្គល សម រង្ស៊ី ដែលបានប្រកូសប្រកាសទាំងពុះកញ្រ្ជោលនិងអំនួតក្អេងក្អាងយ៉ាងក្ដែងៗថា ខ្លួនបាន​បង្កើត​យុទ្ធនាការ​មួយ​ហៅថា យុទ្ធនាការផ្កា​រីក ដ៏មហាលោតផ្លោះមហាអស្ចារ្យ ដើម្បីឈានទៅធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នឹងបានធ្វើ​ឲ្យ​សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កំពុងវង្វេងនិងភ័យខ្លាច។

ហេតុនេះទង្វើរបស់ សម រង្ស៊ីនេះដែរ ក៏បានធ្វើឲ្យមហាជនខ្មែរខ្លះដែលរស់នៅឯស្រុកបារាំង និងសហរដ្ឋអាមេរិក បាននាំគ្នាឆ្ងល់និងចោទជាសំនួរថា តើយុទ្ធនាការផ្ការីករបស់ សម រង្ស៊ី គឺជាផ្កាអ្វី?

អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងទាំងអស់សំណើចថា ពេលនេះបើនិយាយអំពីទង្វើអំនួតអួតក្អេងក្អាងមិនចេះអស់មិនចេះហើយរបស់ សម រង្ស៊ី ដែលថ្មីៗនេះទៀតបានបើកយុទ្ធនាការយ៉ាងពុះកញ្រ្ជោលនិងបានប្រកាសយ៉ាងក្ដែងៗថា ខ្លួនបានបើកយុទ្ធនាការផ្ការីកដ៏មហាលោតផ្លោះមហាអស្ចារ្យ តែបើយើងមើលពូជអំបូរផ្កាក្នុងយុទ្ធនាការនេះវិញ គឺជា "ផ្កាវល្លិ៍ផោម" សោះ។ ពីព្រោះនរណាៗក៏គេដឹងដែរថា ផ្កាវល្លិ៍ផោម ជាប្រភេទផ្កាមានក្លិនឈួលស្អុយអសោច មិនមែនជាប្រភេទផ្កាដែលប្រជាជាតិខ្មែរ យកមកតាំងលម្អលើតុ ឬ គេហដ្ឋាន ឬជូនជាកាដូ ដល់មនុស្សជាទីស្រទ្បាញ់របស់ខ្លួនដើម្បីបង្ហាញអំពីឧត្ដមភាពក្នុងតម្លៃវប្បធម៌ និងភាពស៊ីវិល័យទ្បើយ។

ហេតុនេះយុទ្ធនាការផ្កាវល្លិ៍ផោម របស់ សម រង្ស៊ី ពុំមែនជាផ្កានិមិត្ដរូបនៃសេចក្ដីស្រទ្បាញ់ ឬជានិមិត្ដរូបនៃគ្រឿងសក្ការៈបូជាស្អីនោះទេ តែជាផ្កាវល្លិ៍ផោម មានក្លិនឈួលស្អុយអសោច ក្លិនក្រពុលខ្មោះៗ ដែលមនុស្សផងទាំងពួងមិនចង់ហិតឬស្រង់ក្លិន ឬក៏ប៉ងប្រាថ្នាអ្វីទ្បើយ។ ជាទូទៅបើមនុស្សម្នាដើរឆ្លងកាត់ឬក្បែរផ្កាវល្លិ៍ផោមនេះ គេតែងតែយកដៃខ្ទប់មាត់ ឬបិទច្រមុះ រត់គេចចេញឆ្ងាយដើម្បីកុំឲ្យជាប់ក្លិនដល់ខ្លួន ។

បើពោលឲ្យចំ ប្រជាជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេស បានស្គាល់និងដឹងយ៉ាងច្បាស់លាស់បំផុតនូវទង្វើយុទ្ធនាការផ្កាវល្លិ៍ផោមរបស់ សម រង្ស៊ី នាពេលនេះគឺជាផ្កាភ្លើងសង្រ្គាម, ជាផ្កាភ្លើងដុតប្រទេសជាតិឲ្យឆេះខ្ទេចខ្ទីក្លាយជាផេះផង់, ជាផ្កាភ្លើងដុតប្រជាជាតិខ្មែរឲ្យស្លាប់ទាំងរស់, និងជាផ្កាដែលធ្លាប់ដុតប្រជាជាតិខ្មែររាប់ទសវត្សមកហើយ ពិសេសពីសម័យសង្រ្គាម និងរបបវាលពិឃាដពីឆ្នាំ១៩៧០ដល់១៩៧៩ ដ៏សោកសៅបំផុត។

លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងបរិការនេះដែរ បើពោលអំពីអត្ថន័យនៃផ្ការីកក្នុងតម្លៃវប្បធម៌ និងប្រវត្ដិសាស្រ្ដជាសកលវិញ ផ្ការីកបញ្ចេញក្លិនក្រអូប គឺជានិមិត្តសញ្ញាដ៏ជ្រាលជ្រៅនៃសន្តិភាព ភាពបរិសុទ្ធ និងភាពស្ងប់ស្ងាត់។ ក្លិនផ្ការីកក្រអូប តំណាងឲ្យភាពស្មោះត្រង់ និងការលះបង់ ដែលជាសក្ខីភាពដ៏ក្រអូប និងស្រស់ស្រាយដល់ចំណងមិត្តភាពដែលមិនផ្លាស់ប្តូរ រវាងមនុស្សជាទីស្រឡាញ់ មានន័យដ៏ជ្រោលជ្រៅដល់ឋានព្រះ។ ប្រវត្តិសាស្រ្តមនុស្សជាតិតាំងពីបុរាណមក មនុស្សបានដាំដុះផ្កាតុបតែងជាមួយនឹងវប្បធម៌ ប្រវត្តិសាស្ត្រដ៏វែងអន្លាយ ក្នុងអត្ថន័យដ៏ជ្រាលជ្រៅគឺដើម្បីសន្ដិភាព និងសេចក្ដីស្រទ្បាញ់ផ្តល់ឲ្យគ្នាទៅវិញទៅមក។

ក្នុងទស្សនវប្បធម៌ ផ្ការីកជានិមិត្តរូបនៃសន្ដិភាព តំណាង​ឲ្យ​ប្រាជ្ញា ជំនឿ សេចក្តី​ក្លាហាន ភាពជោគជ័យ និងសេចក្ដីស្រទ្បាញ់រ៉ូមែនទិកស្រទន់និងជ្រោលជ្រៅរបស់មនុស្សលើពិភពលោក ដ៏ស្រស់បវរ។ ដូចប្រសាសន៍សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងនៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​ទំនើប​នៅ​ក្រុង​អរិយក្សត្រ កាលពីថ្ងៃទី​១៧ ធ្នូ ឆ្នាំ២០២៤ បានលើកឡើង​ថា ផ្កា​រីក​ដែល​ប្រជាជន​កម្ពុជា​ចង់បាន គឺ​ជាផ្កា​រីក​នៃ​សន្តិភាព ផ្លែផ្កា​នៃ​សន្តិភាព ដែល​ពលរដ្ឋ​គ្រប់​រូប​អាច​ដុះដាលរីកចម្រើន​ដោយ​សុខដុមរមនា​ទាំងអស់​គ្នាមានក្លិនក្រអូប ទៅដល់កូនខ្មែរគ្រប់ៗជំនាន់និងជាផ្កាដ៏មានន័យបំផុត។

លោក រ័ត្ន សណ្ដាប់ បន្ដទៀតថា ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំកំពូល និងកិច្ចប្រជុំអន្តរជាតិ នៅពេលដែលតំណាងនៃរដ្ឋ និងអង្គការនានាជួបគ្នា គេបានរៀបចំផ្កាយ៉ាងពិសេសផ្តល់ជូនគ្នាទៅវិញទៅមក ដើម្បីស្វាគមន៍ភ្ញៀវរបស់ពួកគេជាមួយនឹងប្រភេទផ្កាជាក់លាក់មួយ ដែលតំណាងឲ្យនិមិត្ដសញ្ញាសន្តិភាព។ ផ្កាសន្តិភាពទាំងនេះត្រូវបានទទួលស្គាល់ និងស្រឡាញ់យ៉ាងទូលំទូលាយពីមនុស្សគ្រប់រូប ជាមួយនឹងរូបរាងនិងពណ៌ស្រស់ស្រាយដ៏គួរឲ្យទាក់ទាញ ក្លិនក្រអូប និងភាពស្ងប់ស្ងាត់ ដើម្បីយកឈ្នះដួងចិត្តរបស់មនុស្ស និងសាយភាយ​ទៅជុំវិញ​ពិភពលោក។

ដើម្បីជាការជូនជ្រាប ផ្កាជានិមិត្ដរូបសន្ដិភាព យើងសូមបង្ហាញជូនដូចខាងក្រោម៖

១៖ ផ្កាឡាវេនឌឺ Lavender៖ផ្កាឡាវេនឌឺ គឺជាផ្កាដ៏ល្អឥតខ្ចោះសម្រាប់សន្តិភាព ជានិមិត្តរូបនៃភាពស្ងប់ស្ងាត់ និងភាពរឹងមាំ។ ២ ៖ Apple Bloosom ៖ជាផ្កា តំណាង​ឲ្យផ្លែផ្កាសន្តិភាព ដ៏​ត្រចះត្រចង់​។ ៣៖ វយូឡែតViolets ៖ ជាផ្កាតំណាងដ៏បរិសុទ្ធនៃសន្តិភាព ការព្យាបាល និងភាពស្ងប់ស្ងាត់។ យោងទៅតាមវប្បធម៌នៅទីក្រុងរ៉ូម ផ្កាទាំងនេះត្រូវបានគេជឿថានាំមកនូវសន្តិភាពក្នុងជីវិតដ៏​រុងរឿងនិងអស្ចារ្យ​។ ៤៖ ផ្កា​ឈូក Lotus Flower៖ នៅក្នុងព្រះពុទ្ធសាសនា ជាផ្កាដ៏អស្ចារ្យត្រូវបានចាត់ទុកជាតំណាងដ៏បរិសុទ្ធនៃសន្តិភាព និងភាពស្ងប់ស្ងាត់។ ៥៖ ផ្កាលីលីសន្តិភាពPeace Lily៖ ផ្កាមានភាពសុខដុមរមនា ,ភាពសប្បាយរីករាយ និងរីកចម្រើនក្នុងក្រុមគ្រួសារ ដើម្បី​បង្ហាញ​ពី​ភាព​ស្ងប់ស្ងាត់ និង​សន្តិភាព​។៦៖ ផ្កាកូស្មូ Cosmos Flower ផ្កានេះត្រូវបានចាត់ទុកពីការរួបរួមគ្នា សេចក្តីស្រឡាញ់នៃសេចក្តីថ្លៃថ្នូរ និងសន្តិភាព។ ៧៖ White Poppy៖ ជាផ្កាមានលក្ខណៈសម្បត្តិឱសថដ៏អស្ចារ្យ និមិត្តសញ្ញានិងអត្ថន័យនៃភាពស្ងប់ស្ងាត់និងសន្តិភាព។៨៖ Pincushion Flower៖ តំណាង​ឲ្យ​អំណាច និងភាព​អស្ចារ្យដ៏ស្រស់ស្អាត ភាពស្ងប់ស្ងាត់ដ៏ស្រស់ស្អាត និង​សន្តិភាព។ ៩៖ Peony៖ ក្លិនក្រអូបធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ល្អ ,ជួយមនុស្សឲ្យស្ងប់ស្ងាត់, វិបុលភាពដ៏ធំធេងនិងសន្តិភាព។ ១០៖ ផ្កាកុលាបសWhite Rose ៖តំណាងឲ្យគុណធម៌ ជា​និមិត្ត​រូប​ដ៏​ត្រឹមត្រូវនិងសន្តិភាព។

ដូច្នេះផ្កា​ គឺជានិមិត្ដរូបតំណាង​ឲ្យ​សន្តិភាពនិង​ភាព​រីករាយ។ យើងរស់នៅនិងផ្ញើ​ផ្កា​សន្តិភាព​ដើម្បី​បន្ធូរ​ចិត្ត​មនុស្ស​ជា​ទី​ស្រឡាញ់​របស់យើងភ្លាមៗ ដើម្បីបរិយាកាសស្ងប់សុខ។ អ៊ីចឹងក្នុងផ្ទះរបស់យើង ត្រូវតែជាកន្លែងដែលយើងត្រូវសម្រាកបានដោយចិត្តស្ងប់សុខ និងនៅពេលណាដែលអ្នកមានអារម្មណ៍ធុញថប់បន្តិច ចូររៀបចំផ្កាសន្តិភាពឲ្យខ្លួនឯង៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...