មន្ត្រីជាន់ខ្ពស់បក្សប្រជាជនកម្ពុជា ដឹកនាំអ្នកជំនាញ៣០រូប ចុះសិក្សាស្រាវជ្រាវ​ការងារពាណិជ្ជកម្មនៅប្រទេសចិន

Posted By: RoogRog Robot | 22-Dec-2024 19:41:35

2024-12-22 07:34pm

(ភ្នំពេញ)៖ លោកស្រី ខា ឡេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួងពាណិជ្ជកម្ម បានដឹកនាំអ្នកជំនាញប្រមាណ៣០រូប ចុះសិក្សាស្រាវជ្រាវលើការងារពាណិជ្ជកម្មនៅក្នុង​ប្រទេសចិន។

ការសិក្សាស្រាវជ្រាវនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ ការងារដែលនឹងត្រូវ​សិក្សាស្រាវជ្រាវនេះ រួមមាន៖ ការលើកកម្ពស់ការកែច្នៃផលិតផលដើម្បីបង្កើនតម្លៃបន្ថែម, ជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ប្រទេសចិន និងតួនាទីស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធក្នុងការជំរុញវិនិយោគ និងពាណិជ្ជកម្ម។

តាមរយៈការសិក្សាស្រាវជ្រាវនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកដល់ការធ្វើពិពិធកម្មទីផ្សារ និងការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរថែមទៀត៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...