មជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណា ចេញផ្សាយវីដេអូជូនសិស្ស-និស្សិតដែលចង់ទៅសិក្សានៅក្រៅប្រទេស (Video inside)

Posted By: RoogRog Robot | 27-Jul-2024 14:26:31

2024-07-27 02:21pm

(ភ្នំពេញ)៖ លោក សរ រិទ្ធី ប្រធានមជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណា បានរៀបចំនិងចេញផ្សាយវីដេអូជម្រាបជូនសាធារណជន ពិសេសសិស្ស-និស្សិតដែលចង់ទៅសិក្សា ឬបន្តការសិក្សានៅប្រទេសចិន និងបរទេសផ្សេងទៀត គឺអាចទំនាក់ទំនងតាមរយៈមជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណានេះបាន។

លោកប្រធាន សរ រិទ្ធី បានបញ្ជាក់ថា មជ្ឈមណ្ឌលស្តាឌីអ៉ីនឆាយណា ផ្តល់នូវសេវាកម្មជាច្រើនដូចជា៖

១-ប្រឹក្សាយោបល់ដល់សិស្សនិស្សិតស្តីពីឱកាសទទួល ឬប្រឡងអាហាររូបករណ៍ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន។២-ផ្តល់នូវការប្រឹក្សាយោបល់ស្តីពីការរៀបចំកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សា។៣-រៀបចំកម្មពិធីពិព័រណ៌អប់រំ កម្ពុជា អាស៊ាន ចិនប្រចាំឆ្នាំ។៤-រៀបចំកម្មវិធីសិក្សាភាសាចិន និងគ្រូភាសាចិន (ខ្មែរ និងចិន) ជូនគ្រឹះស្ថានអប់រំនានា។ ៥-រៀបចំឱ្យមានការប្រឡងតេស្តិ៍សមត្ថភាពភាសាចិន។៦-រៀបចំគ្រូបង្រៀនភាសាចិនប្រកបដោយវិជ្ជាជីវៈ ដោយជំរុញនិងតម្រូវឱ្យឆ្លងកាត់ការបណ្តុះបណ្តាលគរុកោសល្យត្រឹមត្រូវ។

ទំនាក់ទំនងតាមរយៈទូរសព្ទលេខ 017 987 071 / 097 787 7602

មជ្ឈមណ្ឌលស្ដាឌីអ៉ីនឆាយណា នឹងដើរតួជាស្ពានចម្លងដ៏សំខាន់មួយរវាងកម្ពុជានិងចិន ក្នុងការផ្ដល់ព័ត៌មានសិក្សាលម្អិតស្ដីពីសាកលវិទ្យាល័យជូនដល់សិស្ស-និស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍ និងតាមរយៈការបង់ថ្លៃ ហើយក៏ជាមជ្ឈមណ្ឌលរៀបចំកម្មវិធីសិក្សាភាសាចិនជូនគ្រឹះស្ថានអប់រំនានានៅកម្ពុជាផងដែរ៕

សូមទស្សនាវីដេអូដូចខាងក្រោម៖


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...