កម្មវិធីសំណេរអង្គរលើកទី២ ឆ្នាំ២០២៥ បែងចែកបេក្ខជនជា២ក្រុម គឺក្រុមអាយុ១៨ឆ្នាំចុះ និងក្រុមអាយុ១៩ឆ្នាំឡើង (Video inside)

Posted By: RoogRog Robot | 18-Oct-2024 13:01:36

2024-10-18 12:56pm

(ភ្នំពេញ)៖ កម្មវិធីសំណេរអង្គរលើកទី២ ដែលគ្រោងរៀបចំឡើងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនោះ នឹងត្រូវបែងចែកបេក្ខជនជា២ក្រុម គឺក្រុមអាយុ១៨ឆ្នាំចុះ និងក្រុមអាយុ១៩ឆ្នាំឡើង។

គួរជម្រាបថា កម្មវិធីសំណេរអង្គរ ត្រូវបានរៀបចំមួយលើករួចមកហើយ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសមណសិស្ស បេក្ខជន-បេក្ខនារីសរុបជាង៧០០នាក់ ខណៈបេក្ខជនប្រកួតជាមួយគ្នាទាំងអស់។ ក្រោយជោគជ័យក្នុងការរៀបចំលើកទី១នោះ អន្តរក្រសួង-ស្ថាប័នក៏បានឯកភាពគ្នារៀបចំព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះជាលើកទី២។

ជាអ្នកផ្តួចផ្ដើមកម្មវិធីសំណេរអង្គរមួយរូបដែរនោះ លោក លឹម ប៊ុនហុក បានឱ្យដឹងថា ចំពោះកម្មវិធីសំណេរអង្គរលើកទី២ ដែលគ្រោងរៀបចំឡើងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខនោះ នឹងត្រូវបែងចែកបេក្ខជនជា២ក្រុម គឺក្រុមអាយុ១៨ឆ្នាំចុះ និងក្រុមអាយុ១៩ឆ្នាំឡើង។

លោកបន្តថា ទោះបីមានការបែងចែកបេក្ខជនជា២ក្រុមយ៉ាងនេះក្ដី ប៉ុន្តែវិញ្ញាសាប្រកួតដូចគ្នា ការកែក៏ធ្វើឡើងក្នុងពេលជាមួយគ្នា។ ចំពោះចំណាត់ថ្នាក់លេខ១-៣ គឺមានការបែងចែកតាមក្រុមផ្សេងគ្នា ហើយក៏មានពាន់រង្វាន់លោងចិត្ត មានរង្វាន់អក្សរស្អាតតាមក្រុមនីមួយៗផងដែរ។

លោក លឹម ប៊ុនហុក បញ្ជាក់ថា <<ការបែងចែកនេះមិនមែនជាការប្រកាន់វ័យនោះឡើយ គឺគ្រាន់តែចង់ឱ្យមានការសុក្រឹតចំពោះបេក្ខជនគ្រប់គ្នាៗ>>។

សូមបញ្ជាក់ថា ព្រឹត្តិកាណរណ៍សំណេរអង្គរលើកទី២ ឬការប្រកួតសរសេរតាមអានថ្នាក់ជាតិជាលើកទី២ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅបរិវេណស្ពានហាលមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ចំពោះការចុះឈ្មោះចូលរួមប្រកួត គឺធ្វើឡើងតាមរយៈ Telegram ដែលមានលេខ៖ 092 337 626៕











News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...