ប្រធានាធិបតីចិន ស៉ី ជីនពីង នឹងទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសរុស្ស៉ី ក្នុងសប្តាហ៍ក្រោយ

Posted By: RoogRog Robot | 18-Oct-2024 15:48:33

2024-10-18 03:43pm

(ប៉េកាំង)៖ ទីក្រុងប៉េកាំង បានប្រកាសនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នឹងធ្វើដំណើរទៅចូលរួម កិច្ចប្រជុំកំពូល BRICS លើកទី១៦ នៅឯទីក្រុង Kazan នៃប្រទេសរុស្ស៉ី ក្នុងសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា អំឡុងទស្សនកិច្ចខាងលើ លោក ស៉ី នឹងចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំ BRICS ព្រមទាំងសកម្មភាពមួយចំនួនទៀត ហើយធ្វើការផ្លាស់ប្តូរទស្សនៈស៉ីជម្រៅ ជាមួយ​បណ្តាមេដឹកនាំនានា ស្តីពីស្ថានការណ៍អន្តរជាតិនាពេលបច្ចុប្បន្ន។ លោកស្រីអ្នកនាំពាក្យ បានបន្ថែមថា ចិនត្រៀមលក្ខណៈរួចជាស្រេច ក្នុងការធ្វើការជាមួយភាគីទាំងអស់ ដើម្បីលើកស្ទួយកិច្ចសហប្រតិបត្តិការ BRICS ហើយចាប់ផ្តើមនូវយុគសម័យថ្មី នៃសាមគ្គីភាព និងឯករាជ្យភាព សម្រាប់ ក្រុម Global South ព្រមទាំងរួមគ្នាលើកកម្ពស់សន្តិភាព ក៏ដូចជាការអភិវឌ្ឍ នៅលើពិភពលោក។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល BRICS លើកទី១៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែតុលា។ BRICS ត្រូវបានបង្កើតឡើងដំបូង កាលពីឆ្នាំ២០០៩ ដោយមានប្រទេសស្ថាបនិក ចំនួន៤ គឺប្រេស៉ីល រុស្ស៉ី ឥណ្ឌា និងចិន ខណៈមួយឆ្នាំក្រោយ អាហ្រ្វិកខាងត្បូងក៏បានចូលរួម។ នៅឆ្នាំ២០២៤នេះ BRICS ទទួលបានសមាជិកបន្ថែម៤ទៀត រួមមានអ៉ីរ៉ង់ អេហ្ស៉ីប អេត្យូពី និងអេមីរ៉ាតអារ៉ាប់រួម៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...