ប្រកាសមុខតំណែជូនមន្ត្រីរាជការ ក្នុងខេត្តកំពតចំនួន៧៤នាក់

Posted By: RoogRog Robot | 18-Oct-2024 17:00:51

2024-10-18 04:55pm

(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំ និងស្នើដល់មន្ត្រីជួរថ្នាក់ដឹក ត្រូវដឹកនាំឱ្យមានគុណភាព សមត្ថភាព លើសកម្មភាពជាក់ស្តែង ហើយតម្លៃពិតប្រាកដនៃតួនាទីដឹកនាំស្ថិតនៅលើការអនុវត្ត សម្រាប់ជាគំរូដល់មន្ត្រីក្រោមឱវាទ។

ថ្លែងក្នុងពិធីប្រកាសមុខតំណែងជូនមន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលាខេត្ត សាលាក្រុង ស្រុក និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត។

អភិបាលខេត្តកំពត បានបន្តថា រាល់ចំណាត់តាំងតួនាទីសម្រាប់មន្ត្រីរាជការ ដើម្បីទទួលភារៈដឹកនាំមន្ទីរ អង្គភាព គ្រាន់តែជាតំណែងនៅលើក្រដាសប៉ុណ្ណោះ តែការដឹកនាំ អនុវត្តតួនាទីភារកិច្ច ស្ថិតលើសមត្ថភាព គុណធម៌ ចរិតធ្វើជាគំរូដ៏ល្អ សម្រាប់ថ្នាក់ក្រោមរបស់ខ្លួន។

ពិសេសពេលអនុវត្តការងារពោរពេញដោយឆន្ទៈបរិសុទ្ធ ហើយទទួលជោគជ័យនោះ គឺជាការតបស្នងសងគុណ ចំពោះប្រទេសជាតិ ស្របតាមការផ្តល់ទំនុកចិត្ត ពីថ្នាក់ដឹកនាំដែលបានប្រគល់ជូន។ អ្នកដឹកនាំត្រូវមានស្មារតី លះបង់ខ្ពស់ និងគិតគូរប្រយោជន៍រួមជាធំ ពុំមែនបានទទួលតួនាទីហើយមិនខ្វល់ ឬចាំតែយកមុខមាត់តាមរយ:លទ្ធផលការងាររបស់មន្ត្រីក្រោមឱវាទនោះទេ។ សតិអារម្មណ៍ពិសេស គឺការសាមគ្គីផ្ទៃក្នុង ជាបញ្ហាសំខាន់សម្រាប់នយោបាយដឹកនាំ ដើម្បីជោគជ័យការងារ។

សូមបញ្ជាក់ថា ពិធីប្រកាសចូលកាន់មុខតំណែង ជូនមន្ត្រីរាជការខាងលើមានចំនួន ៧៤នាក់ ស្រី១៦នាក់ ក្នុងនោះ៖នាយករងរដ្ឋបាលសាលាខេត្ត ០១នាក់ ជាស្ត្រី, នាយកទីចាត់ការរដ្ឋបាល ០១នាក់ ប្រុស, អនុប្រធានមន្ទីរ ០៦នាក់ ស្រី ០២នាក់, ប្រធានការិយាល័យ ១៩នាក់ ស្រី ០៥នាក់, អនុប្រធានការិយាល័យ ៣៣នាក់ ស្រី ០៨នាក់, នាយរងផ្នែករដ្ឋបាល ០១នាក់ ប្រុស, អនុប្រធានផ្នែកសេវាដ្ឋាន ០១នាក់ ប្រុស, នាយកវិទ្យាល័យ ០៣នាក់ ប្រុស, នាយករងវិទ្យាល័យ ០៧នាក់ ប្រុស, នាយករងអនុវិទ្យាល័យ ០២នាក់ ប្រុស៕

























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...