កិច្ចសម្ភាស៖ «មហាទន្សាយតេជោសែនជ័យ» ម្ចាស់ជ័យលាភីលេខ១ ទូក ង ល្បឿនលឿន ឆ្នាំ២០២៣ ប្តេជ្ញារក្សាតំណែងរបស់ខ្លួន សម្រាប់ឆ្នាំ២០២៤

Posted By: RoogRog Robot | 18-Oct-2024 19:08:37

2024-10-18 07:03pm

(កំពង់ចាម)៖ ទូកង <<មហាទន្សាយតេជោសែនជ័យ>> ដែលជាម្ចាស់ជ័យលាភីលេខ១ ទូក ង ល្បឿនលឿន ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ក្នុងឆ្នាំ២០២៣ នៅពេលនេះ បានប្តេជ្ញារក្សាឱ្យបាននូវតំណែងជាម្ចាស់ជ័យលាភីលេខ១ ទូក ង ល្បឿនលឿន សម្រាប់ឆ្នាំថ្មី ២០២៤នេះ។

ទូកនេះចាប់ប្រសូត្រឡើងតាំងពីសម័យសង្គមរាស្ត្រនិយមដែលពេលនោះក្នុងអំឡុងពេលនៃការលេងភ្លេង ដើម្បីប្រសិទ្ធនាមឈ្មោះទូក ស្រាប់តែមានទន្សាយមួយលោតមកលើដំបូកយាយម៉ៅ ទើបចាស់ៗជំនាន់នោះ បានប្រសិទ្ធឈ្មោះទូកនេះថា <<ទន្សាយផ្លោះ>> តែម្តង។ ឈ្មោះ <<ទន្សាយផ្លោះ>> ត្រូវបានប្រើប្រាស់ជាប់រហូតមកដល់ត្រឹមសម័យខ្មែរក្រហម ហើយបានចាប់ផ្ដើមបន្តនៅឆ្នាំ១៩៩៤ ក្រោយទទួលបានសន្តិភាពពេញលេញ។ មកដល់ឆ្នាំ១៩៩៧ លោក ម៉ៅ ភិរុណ ដែលបច្ចុប្បន្នលោកជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានធ្វើទូកមួយប្រគេនជូនវត្តរាយប៉ាយ ដោយដាក់ឈ្មោះថា <<មហាទន្សាយសែនជ័យ>> ដែលមានចំណុះ ៣៧នាក់។ នៅឆ្នាំ២០០៨ លោក ម៉ៅ ភិរុណ បានប្រគេនទូកដល់វត្តមួយទៀត ដែលមានចំណុះ ៧៥នាក់ ដែលបានប្រសិទ្ធនាមឈ្មោះជាផ្លូវការថា <<មហាទន្សាយតេជោសែនជ័យ>> ជាប់រហូតមកទល់បច្ចុប្បន្ន។

ក្នុងកិច្ចសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News, លោក អ៊ាន ម៉េងឡុង ម្ចាស់ និងជាប្រធានក្រុមការងារទូកមហាទន្សាយតេជោសែនជ័យ បានឱ្យដឹងថា​ គិតចាប់ពីឆ្នាំ១៩៩៧មក ទូក <<មហាទន្សាយតេជោសែនជ័យ>> គឺស្ថិតនៅក្នុងផែនលេខ១រហូតមកទាំងប្រកួតថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ទូកនេះ ធ្លាប់ទទួលបានលេខ១ ទូទាំងប្រទេសចំនួន២ដងមកហើយ​ គឺនៅក្នុងឆ្នាំ២០០០ និងឆ្នាំ២០២៣កន្លងទៅ។

តើទូកង >>មហាទន្សាយតេជោសែនជ័យ>> នឹងរៀបចំយុទ្ធសាស្រ្តរបស់ខ្លួនយ៉ាងដូចម្ដេច ដើម្បីអាចរក្សាតំណែងរបស់ខ្លួនបាន?

ដូច្នេះសូមទស្សនិកជនទស្សនាកិច្ចសម្ភាសរបស់ កញ្ញា រួម ឆាដា ជាមួយ លោក អ៊ាន ម៉េងឡុង ប្រធានក្រុមការងារទូកមហាទន្សាយតេជោសែនជ័យដូចតទៅ៖


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...