អនុប្រធានទី២ ព្រឹទ្ធសភាកម្ពុជា ចូលរួមបោះឆ្នោតលើសំណើបញ្ចូល «បញ្ហាបន្ទាន់ - Emergency Items» ចំនួន៤ ទៅក្នុងរបៀបរវារៈនៃមហាសន្និបាត នៃ IPU លើកទី១៤៩

Posted By: RoogRog Robot | 18-Oct-2024 17:12:23

2024-10-18 05:10pm

(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា, នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានចូលរួមបោះឆ្នោតលើសំណើបញ្ចូល <<បញ្ហាបន្ទាន់ - Emergency Items>> ចំនួន៤ ទៅក្នុងរបៀបរវារៈនៃមហាសន្និបាត នៃ IPU លើកទី១៤៩។

នាឱកាសនេះ លោកបានដឹកនាំគណៈប្រតិភូសភាកម្ពុជា (ព្រឹទ្ធសភានិងរដ្ឋសភា) ជួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយលោក Xuejun TIAN ប្រធានគណៈប្រតិភូនៃសភាប្រជាជនចិន និងលោក Akira YOSHII សមាជិកក្រុមប្រឹក្សានៃសភាជប៉ុន។

ក្នុងជំនួបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកបានអញ្ជើញចូលរួមមហាសន្និបាតនៃសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

កិច្ចពិភាក្សា ក្នុងជំនួបទាំងពីរខាងលើ បានផ្តោតជាសំខាន់លើតួនាទីរបស់សភា ជាពិសេសការលើកកម្ពស់ការទូតសភា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់និងសកលលោក ដែលមានផលប្រយោជន៍រួម។

ភាគីមិត្ត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យ និងបានឯកភាពជាមួយលោក អ៊ុច បូរិទ្ធ ពីសារៈសំខាន់ក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិបញ្ញត្តិ តាមរយៈការពង្រឹងយន្តការសភាដែលមានស្រាប់ ដូចជាក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ចិន។ ទាំងភាគីចិន និងជប៉ុន បានសន្យានឹងយកសំណើរៀបចំកិច្ចពិគ្រោះយោបល់នយោបាយ ជាទៀងទាត់ ទៅពិភាក្សាជាមួយគណៈកម្មាធិការអចិន្រ្តៃយ៍សភា នៃប្រទេសរៀងៗខ្លួន។

នៅថ្ងៃដដែល លោកអនុប្រធានទី២ ព្រឹទ្ធសភា និងសមាជិកគណៈប្រតិភូសភាកម្ពុជា បានអញ្ជើញបន្តតាមដានកិច្ចពិភាក្សាទូទៅ និងបានចូលរួមបោះឆ្នោតលើសំណើបញ្ចូល <<បញ្ហាបន្ទាន់ - Emergency Items>> ចំនួន៤ ទៅក្នុងរបៀបរវារៈនៃមហាសន្និបាត នៃ IPU លើកទី១៤៩៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...