អនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា ជួបពិភាក្សាការងារជាមួយប្រធានគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ

Posted By: RoogRog Robot | 18-Oct-2024 15:35:07

2024-10-18 01:28pm

(ភ្នំពេញ)៖ លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូសភាកម្ពុជា (ព្រឹទ្ធសភា និងរដ្ឋសភា) ជួបពិភាក្សាការងារជាមួយ លោក In-Young Lee ប្រធានគណៈប្រតិភូរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមមហាសន្និបាតនៃសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ក្នុងកិច្ចពិភាក្សាបានផ្តោតលើតួនាទីរបស់សភា ជាពិសេសការលើកកម្ពស់ការទូតសភា ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ និងដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងតំបន់ និងសកលោក ដែលមានផលប្រយោជន៍រួម។

ជាមួយគ្នានេះ ភាគីទាំងពីរ បានឯកភាពពិចារណាជំរុញឲ្យមានការរៀបចំជាទៀងទាត់ នូវកិច្ចពិគ្រោះនយោបាយរវាងស្ថាប័ននិបញ្ញតិ នៃប្រទេសទាំងពីរ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...