សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ លោក ហៃ វណ្ណា ដែលទទួលស្គាល់កំហុស ហើយផ្តាច់ខ្លួនចេញពី លោក សម រង្ស៉ី និងស្នើចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

Posted By: RoogRog Robot | 18-Oct-2024 12:22:52

2024-10-18 12:19pm

(ភ្នំពេញ)៖ ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន កាលពីថ្ងៃ១៨ សីហា ២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម មកចូលរួមជីវភាពនយោបាយជាមួយគណប្រជាជន និងនាំយកចំណេះដឹង ដើម្បីចូលរួមកសាងប្រទេសជាតិវិញ។

សំណេររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖

ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ហៃ វណ្ណា ដែលបានធ្វើការសូមអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួន កាលពីថ្ងៃ១៨ សីហា ២០២៤ និងបាន ប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម មកចូលរួមជីវភាពនយោបាយ ជាមួយគណប្រជាជន និងនាំយកចំណេះដឹងដើម្បីចូលរួមកសាង ប្រទេសជាតិវិញ។

ខ្ញុំក៏សូមការយោគយល់អាធ្យាស្រ័យពីសំណាក់បងប្អូនជនរួមជាតិ ដែលខឹងសម្បាចំពោះលោក ហៃ វណ្ណា កន្លងមក និងបញ្ចប់ការខឹងសម្បានេះដើម្បីចាប់ដៃគ្នាកសាងអនាគតរបស់កម្ពុជា។

ខ្ញុំសង្ឃឹមថា បងប្អូនផ្សេងទៀតនឹងយកគំរូតាមលោក ហៃ វណ្ណា ដោយផ្តាច់ខ្លួនចេញពីមេក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេស។ សូមកុំធ្វើនយោបាយដង្ហែសពមេក្រុមប្រឆាំងជ្រុលនិយមចូលរណ្តៅព្រោះ ខ្លួនគេជួយខ្លួនមិនបានផងថែមទាំង ចោលស្រុកថែមទៀត៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...