សម្តេចព្រះ​វនរ័ត​កិត្តិ​បណ្ឌិត ណ​យ ច្រឹ​ក និងលោក ចាយ បូរិន និមន្ត និងអញ្ជើញបើកកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ៥០០ អង្គ/នាក់ នៅវត្តភ្នៀតសិម្ពលី

Posted By: RoogRog Robot | 01-Jul-2024 00:15:09

2024-06-30 11:11pm

(ភ្នំពេញ)៖ សម្តេចព្រះ​វនរ័ត​កិត្តិ​បណ្ឌិត ណ​យ ច្រឹ​ក សម្ដេច​សង្ឃនាយក​រង​ទី​២ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ បាននិមន្ត និងអញ្ជើញបើកកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៥០០ អង្គ/នាក់ រយៈពេល៧ថ្ងៃ វគ្គទី១១ ឆ្នាំទី១១ នៅវត្តភ្នៀតសិម្ពលី។

កម្មវិធីអប់រំសីលធម៌ ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា វគ្គទី១១នេះ ចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ទី៧ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំរៀបចំដោយ ព្រះសិរីកោសល សុំ សុខា ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សមាជិកលេខាធិការដ្ឋាន គណៈសង្ឃនាយក ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះចៅអធិការ វត្តភ្នៀតសិម្ពលី និងជាព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ។

ព្រះសិរីកោសល សុំ សុខា កម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា រយៈពេល៧ថ្ងៃ វគ្គទី១១ ឆ្នាំទី១១ កើនដល់ ៦៣០អង្គ/នាក់។

ពាក់ព័ន្ធនឹងកម្មវិធនេះ សូមទំនាក់ទំនងទៅកាន់៖

* ១៖ វត្តភ្នៀតសិម្ពលី សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ទូរសព្ទលេខ ០១០ ៩៩៣ ២២២ ឬ ០៨១ ៦៤២ ៤៤៣ ។

* ២៖ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ស្ថិតនៅបរិវេណពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត តិរវិថីព្រះស៉ីសុវត្ថិ ខាងកើតជាប់តុលាការកំពូល ទូរសព្ទលេខ ០១២៥៩៤៧៧៥ ឬ ០១២៦០៤៨៤៩ ៕




















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...