គម្រោងកសាងព្រះវិហារថ្មីវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម កំពុងខ្វះខាតថវិកា,​ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ប្រគេនថវិកា ១ម៉ឺនដុល្លាររួមចំណែកជួយកសាង

Posted By: RoogRog Robot | 02-Jul-2024 23:20:58

2024-07-02 10:18pm

(កំពង់ឆ្នាំង)៖ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះរាជាគណៈកិត្តិយសនិងជាព្រះចៅអធិការ វត្តតាសុត បានប្រគេនថវិកាចំនួន ១ម៉ឺនដុល្លារ ទុកជាការចូលរួមចំណែកក្នុងការកសាង ព្រះវិហារថ្មីវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ ស្ថិតនៅភូមិស្រងាំទេ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង ។

ព្រះធម្មវនវាសី បណ្ឌិត ចន្ទ មុនី បានបញ្ជាក់ពីការប្រគេនថវិកាសម្រាប់កសាងព្រះវិហារដូចនេះ នាឪកាសដែរព្រះអង្គ និងលោកស្រី ចរណាភិរ័ក្ខសិរីសិទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទិត មាលា ញាណឡេង ដែលបាននិមន្ត និងអញ្ជើញចូលរួមពិនិត្យមេីលដំណើរការកសាងព្រះវិហារថ្មី វត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤នេះ។

ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តសម្ដេច នន្ទ ង៉ែត សែនជ័យ សត្ថារាម ហៅ វត្តក្រឡាញ់ចាស់ បានថ្លែងអរព្រះគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ដែលមានសទ្ធាជ្រះថ្លា ចូលរួម កសាងព្រះវិហារចំនួន ១០ ០០០ដុល្លា និងបានប្រគេនពរ មានព្រះសុខភាពល្អ បរិបូណ៍ ព្រះជន្ម យឺនយូរ ទេវតាថែរក្សាជានិច្ច ផងដែរ។

សូមបញ្ជាក់ដែរថា ព្រះវិហារថ្មីវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម បានបញ្ចុះបឋមសិលាបេីកការដ្ឋានសាងសង់កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ មានទទឹង ១០.៨ម៉ែត្រ និងបណ្តោយ ១៩.៨ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ ប្រមាណ ៤៥ម៉ឺនដុល្លារអាមេរិក៕





















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...