រាត្រីសមោសររំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន នឹងប្រារព្ធធ្វើនៅយប់ថ្ងៃទី៣ ខែកញ្ញា នៅក្រុងប៉េកាំង

Posted By: RoogRog Robot | 03-Jul-2025 16:54:20

2025-07-03 04:46pm

(ប៉េកាំង)៖ អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មាន នៃការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនឱ្យដឹងថា ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រសួងវប្បធម៌និងទេសចរណ៍ចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ផ្នែកការងារនយោបាយនៃគណៈកម្មាធិការយោធាមជ្ឈិមចិន និងរដ្ឋបាលក្រុងប៉េកាំងនឹងរៀបចំធ្វើ រាត្រីសមោសររំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស នៅយប់ថ្ងៃទី៣ខែកញ្ញានៅក្រុងប៉េកាំង។

ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រសួងវប្បធម៌និងទេសចរណ៍ចិននឹងរៀបចំឱ្យមាន ការសម្តែងសិល្បៈល្អៗសម្រាប់រំលឹកខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោក ប្រឆាំងនឹងហ្វាស៊ីសពីខែសីហាដល់ខែតុលាខាងមុខនេះ។

ក្រសួងវប្បធម៌និងទេសចរណ៍ចិននិងសមាគមអក្សរសាស្ត្រនិងសិល្បៈចិន នឹងរៀបចំធ្វើការតាំងពិព័រណ៍ស្នាដៃវិចិត្រសិល្បៈសម្រាប់រំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹង ការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ពីខែសីហាដល់ខែកញ្ញានៅវិចិត្រសាលចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...