អភិបាលខេត្តបន្ទាយមានជ័យ៖ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងស្ទឹងបត់ ត្រូវថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃនេះ, ច្រកទ្វារតំបន់ និងច្រករបៀង ក៏ត្រូវថៃបិទទាំងអស់ផងដែរ

Posted By: RoogRog Robot | 07-Jun-2025 16:58:53

2025-06-07 04:56pm

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងប​ត់ ត្រូវបានថៃបិទនៅវេលាម៉ោងជាង ៤រសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ ហើយសម្រាប់ច្រកទ្វារតំបន់ទ្វេភាគី និងច្រករបៀងទាំងអស់ ក៏ត្រូវថៃបិទផងដែរ។

សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក អ៊ុំ រាត្រី បញ្ជាក់ថា​ ថៃបានបិទនៅវេលាម៉ោងប្រមាណ ៤៖១៦នាទីរសៀលថ្ងៃនេះ ហើយពួកគេថា ចាប់ពីថ្ងៃស្អែកនឹងបើកនៅវេលាម៉ោង ៨ព្រឹករហូតដល់ម៉ោង៤រសៀល។ តែយ៉ាងក៏ដោយ សម្រាប់ការចេញចូលរបស់បងប្អូនប្រជាពលរដ្ឋនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលោក អ៊ុំ រាត្រី បញ្ជាក់ថា ថៃនឹងសម្រួលជូនរហូតដល់ម៉ោង៨យប់ថ្ងៃនេះ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...