ចាប់ពីថ្ងៃស្អែក ថៃបើកដំណើរការច្រកទ្វារព្រំដែនអន្ដរជាតិចាំយាម ក្នុងខេត្តកោះកុង ពីម៉ោង៨ព្រឹក ដល់ម៉ោង៤រសៀល

Posted By: RoogRog Robot | 07-Jun-2025 22:14:34

2025-06-07 10:13pm

(កោះកុង)៖ ចាប់ពីថ្ងៃស្អែកទី៨ ខែមិថុនា ឆ្នាំ២០២៥ ថៃបានជូនដំណឹងមកអាជ្ញាធរកម្ពុជាប្រចាំការនៅច្រកទ្វារអន្តរជាតិចាំយាមខេត្តកោះកុងថា ពួកគេនឹងបើកដំណើរការដោយបន្ថយម៉ោងជាងរាល់ដង។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ចាប់ពីថ្ងៃស្អែកទី៨ ខែមិថុនា ឆ្នាំ២០២៥ សម្រាប់ច្រកទ្វារអន្តរជាតិចាំយាម ថៃនឹងបើកដំណើរការចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៤រសៀល។

បើតាមលោកស្រីអភិបាលខេត្តកោះកុង, រាល់ដងច្រកទ្វារអន្តរជាតិមួយនេះ បើកដំណើរការចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង១០យប់។


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...