លោកស្រី កែកុល សោភា អញ្ជើញដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកគ្រឿងបរិភោគ ព្រមទាំងថវិកាប្រគល់ជូនកងទ័ពដែលកំពុងឈរជើងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទី១ខេត្តព្រះវិហារ

Posted By: RoogRog Robot | 07-Jun-2025 16:35:52

2025-06-07 04:34pm

(ព្រះវិហារ)៖ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី កែកុល សោភា និងលោកស្រី ហង់ វុត្ថា ប្រធានក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡន បានអញ្ជើញដឹកនាំក្រុមការងារជាច្រើនរូប ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា យកទៅប្រគល់ជូន កងទ័ពដែលកំពុងឈរជើងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទីមួយខេត្តព្រះវិហារ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ដិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

នៅក្នុងពិធីនោះ លោកស្រី កែកុល សោភា ក៏បានលើកឡើងសម្ដែងនូវគោរព ស្រឡាញ់ និងសូមបួងសួងដល់រុក្ខទេវតាថែរក្សាព្រឹកព្រៃ បារមី គ្រប់ទិសទាំងអស់ តាមថែរក្សាផ្ដល់កម្លាំងខ្លាំងក្លា មាំមួន សុខភាពល្អ ដល់ នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត និងកងទ័ពរបស់យើងទាំងអស់គ្នា។

សូមបញ្ជាក់ថា គ្រឿងឧបភោគ បរិភោគ រួមមាន៖

*ទឹកត្រីបង្កងប៉ាក ចំនួន ៣០០យួរ*ទឹកស៊ីវអ៊ីវរូបគោ ចំនួន ៣០០យួរ*ត្រីខ កំប៉ុង ចំនួន ៣០០កេស*មីជាតិ ចំនួន ៣០០កេស*ទឹកសុទ្ធ អរុណា ចំនួន ៣០០កេស*ក្រមាខ្មែរ ចំនួន ៣០០ក្រមា ដែលសរុបជាទឹកប្រាក់ស្មើនឹង ៨,៨៤៤ដុល្លារ និងថវិកាចំនួន ១១,៤០០ ដុល្លារ សរុបទាំងអស់ស្មើនឹងទឹកប្រាក់ចំនួន ២០,២៤៤ដុល្លារ មកប្រគល់ជូន នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ដិត និងកងទ័ពជួរមុខរបស់យើង។

នៅក្នុងពិធីចុះសួរសុខទុក្ខនេះផងដែរ នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណលោកស្រី កែកុល សោភា និងសហការីទាំងអស់ ដែលមានសណ្ដានចិត្ត លើកទឹកចិត្តដល់កងទ័ពយើង តាមរយៈចូលរួមគាំទ្រ ក្នុងន័យខ្មែរស្រឡាញ់ខ្មែរ បាននាំយកនូវគ្រឿងឧបភោគ បរិភោគផ្ដល់ជូនដល់កងទ័ពដោយផ្ទាល់នៅទីនេះ៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...