ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បន្តដឹកនាំគណៈប្រតិភូទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន បំពេញទស្សនកិច្ចការងារនៅទីបញ្ជាការកងពលធំទី៥ ចំណុះយោធភូមិភាគទី៧

Posted By: RoogRog Robot | 07-Jun-2025 10:11:02

2025-06-07 10:04am

(វៀតណាម)៖ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន នៅរសៀលថ្ងៃទី៦ ខែមិថុនានេះ បានបន្តដឹកនាំគណៈប្រតិភូទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន បំពេញទស្សនកិច្ចការងារនៅទីបញ្ជាការកងពលធំទី៥ ចំណុះយោធភូមិភាគទី៧ ស្ថិតក្នុងខេត្តតាយនិញ ប្រទេសវៀតណាម បន្ទាប់ពីបានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្ដមសេនីយ៍ត្រី ជិន ង៉ុក មិញ មេបញ្ជាការរងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅនេះ។

យោងតាមការបញ្ជាក់របស់ប្រធានគណៈប្រតិភូ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន “ក្នុងដំណើរទស្សនកិច្ចនៅទីបញ្ជាការកងពលធំទី៥ ចំណុះយោធភូមិភាគទី៧ គណៈប្រតិភូបានស្ដាប់ការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍អំពីការចិញ្ចឹមទ័ព, ការងារដាំដុះ បង្កបង្កើនផល, ការងារចិញ្ចឹមសត្វ ចិញ្ចឹមត្រី ការធ្វើកសិកម្មបែបទំនើប និងសិប្បកម្មកែច្នៃសាច់កំប៉ុង”។

គួរបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាមរបស់គណៈប្រតិភូទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន មានរយៈពេល៣ថ្ងៃគឺចាប់ផ្ដើមនៅថ្ងៃទី៤ មិថុនា និងបញ្ចប់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥៕






































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...