ក្រុមហ៊ុនវិស្វកម្ម និងស្ថាបត្យកម្មដ៏ធំរបស់កូរ៉េ ដែលបង្កើតតាំងពីឆ្នាំ១៩៧៥ ចាប់អាម្មរណ៍ឱកាសវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍កម្ពុជា

Posted By: RoogRog Robot | 07-Jun-2025 21:39:03

2025-06-07 09:35pm

(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Jong Jin Choi ប្រធានក្រុមហ៊ុន SUNJIN Engineering & Architecture និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារលើ កិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉កូរ៉េ។

ក្នុងជំនួបនេះ រដ្ឋមន្រ្តី ហួត ហាក់ បានគូសបញ្ជាក់ជូនលោកប្រធានក្រុមហ៊ុនអំពី ស្ថានភាពនយោបាយ សេដ្ឋកិច្ច សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈដ៏ល្អប្រពៃ ការអភិវឌ្ឍលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ច និងទេសចរជាលំដាប់ពីមួយឆ្នាំ ទៅមួយឆ្នាំដែលកម្ពុជាមាននាពេលបច្ចុប្បន្ន ក៏ដូចជាការធានានូវសុខសុវត្ថិភាពជូនដល់អ្នកទេសចរ និងវនិយោគិនអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាពិសេស យន្តការលើកទឹកចិត្តពិសេសៗ របស់រដ្ឋាភិបាលកម្ពុជាដល់វិនិយោគិន។ ជាងនេះទៅទៀត ក្រសួងទេសចរណ៍ នឹងទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដល់ការមកទស្សនកិច្ចរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍នាពេលខាងមុខ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...