សហរដ្ឋអាមេរិក ដាក់ចេញទណ្ឌកម្មថ្មីពាក់ព័ន្ធនឹងអ៊ីរ៉ង់, នេះបើតាមគេហទំព័រក្រសួងរតនាគារ

Posted By: RoogRog Robot | 06-Jun-2025 10:52:00

2025-06-06 09:44pm

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានចេញទណ្ឌកម្មថ្មីៗដែលពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់ ដោយកំណត់គោលដៅលើបុគ្គល ១០នាក់ និងអង្គភាពចំនួន ២៧។ នេះបើយោងតាមការបង្ហោះនៅលើគេហទំព័ររបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥។

ទណ្ឌកម្មនេះ ក៏បានកំណត់គោលដៅលើអង្គភាពមួយចំនួនដែលមានមូលដ្ឋាននៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម និងហុងកុងផងដែរ បន្ថែមពីលើគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់។

ការដាក់ទណ្ឌកម្មនេះ ធ្វើឡើងស្របពេលដែលរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងតែបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយជាមួយទីក្រុងតេអេរ៉ង់។

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មស្របពេលនឹងការចរចា ហាក់ដូចជាយុទ្ធសាស្ត្រ <<ដំបង និងការ៉ុត>> របស់រដ្ឋបាលលោក ត្រាំ ដើម្បីដាក់សម្ពាធលើអ៊ីរ៉ង់ឲ្យយល់ព្រមលើលក្ខខណ្ឌដែលអាមេរិកចង់បាន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...