បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រគល់-ទទួលថវិកា និងសម្ភារៈ គាំទ្រកងកម្លាំងជួរមុខក្នុងបុព្វហេតុពង្រឹងខឿនការពារអធិបតេយ្យជាតិខ្មែរ

Posted By: RoogRog Robot | 06-Jun-2025 09:44:05

2025-06-06 08:40pm

(ភ្នំពេញ)៖ គណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បានរៀបចំពិធីប្រគល់-ទទួលថវិកា និងសម្ភារៈគាំទ្រកងកម្លាំងជួរមុខក្នុងបុព្វហេតុពង្រឹងខឿនការពារអធិបតេយ្យជាតិខ្មែរ ក្រោមអធិបតីភាពលោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អនុប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល។

បន្ទាប់ពីចំណាប់អារម្មណ៍របស់តំណាងសប្បុរសជន រួចមកលោកបណ្ឌិត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងពរជ័យរបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះ អ្នកឧកញ៉ា លោក លោកស្រី និងសប្បុរសជនទាំងអស់ ផងដែរ។

ក្នុងនាមសម្តេចមហាបវរធិបតី ប្រធានយុវជនគណបក្សថ្នាក់កណ្តាល លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់អ្នកឧកញ៉ា លោក លោកស្រី និងសប្បុរសជនទាំងអស់ ដែលបានចំណាយធន់ធានហិរញ្ញវត្ថុ និងសម្ភារៈផ្ទាល់ខ្លួន ឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ស្របតាមការអំពាវនាវរបស់សម្តេចតេជោកាលពីថ្ងៃទី២៩ ខែឧសភាកន្លងមកនេះ ។

លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានលើកឡើងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ និងសម្តេចធិបតី ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី និងសូមអោយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជន ជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីបង្ហាញពីភាពរឹងមាំនៃខឿនការពារជាតិកម្ពុជា។

នៅក្នុងឱកាសនោះផងដែរ លោកបណ្ឌិត ក៏បានជម្រាបជូនថា ថវិកា និងសម្ភារៈទាំងនោះ លោករួមជាមួយថ្នាក់ដឹកនាំយុវជនគណបក្ស នឹងយកទៅប្រគល់ដល់កងទ័ពជួរមុខនៅថ្ងៃទី១៥ ខែមិថុនាខាងមុខនេះ ហើយអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសប្បុរសជនទាំងអស់ អាចចូលរួមជាមួយគ្នា ដើម្បីជាការលើក ទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់នៅសមរភូមិមុខ៕




















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...